Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក ហង់ ជួនណារ៉ុន ចុះពិនិត្យការ​អនុវត្ត​ស្តង់ដា​អនាម័យ ដល់សិស្សដែលចូលរៀនឡើងវិញ

(ភ្នំពេញ)៖ សាលា​រៀន​មួយ​ចំនួននៅកម្ពុជា បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ដំណាក់កាល​ទី​២ នា​ព្រឹក​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០​នេះ បន្ទាប់​​ពី​បាន​បិទ​ទ្វារ​អស់​រយៈ​ពេល ​៦​ខែ។ ការ​បើក​ដំណើរ​ការ​ឡើងវិញ​នេះ សាលា​ត្រូវ​​​អនុវត្ត​នូវ​ស្តង់ដា​អនាម័យ តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) របស់​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

ក្នុងនោះ ដើម្បីឲ្យក្រុមសិស្សបានយល់ កាន់តែច្បាស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យនៅសាលាមួយចំនួនផងដែរ ដើម្បីអប់រំណែនាំបន្ថែទៀត។ នេះបើតាមការចុះផ្សាយរបស់ក្រសួង។

យោង​តាម​ការ​ណែនាំ ​របស់​ក្រសួង​អប់រំបាន​កំណត់ ​ឲ្យ​សាលារៀន ត្រូវ​រៀប​ចំ​បរិស្ថាន​សិក្សា ​ប្រកប​ដោយ​សុវត្ថិភាព បរិយាបន្ន ផាសុកភាព និង​មេត្រីភាព។​ កៅអី​អង្គុយ​សម្រាប់​សិស្សានុសិស្ស ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ​យ៉ាង​ហោច​ណាស់ ​២​ម៉ែត្រ និង​រៀប​ចំ​ចំណុះ​ថ្នាក់ ដោយ​កំណត់​សិស្ស​មិន​ឱ្យ​លើស​ពី​១៥ ទៅ២០នាក់ក្នុងមួយថ្នាក់។ សិស្សានុសិស្ស​ទាំង​អស់ មុន​ពេល​ចូល​សាលា​តម្រូវ​ឱ្យ​មាន​ការ​វាស់​កម្តៅ វាយត្រា​សម្គាល់ លាង​សម្អាត​ដៃ​កម្ចាត់​មេរោគ ពាក់​ម៉ាស់ ឬ​របាំង​មុខ​កាត់​បន្ថយ ​ការ​ប្រមូល​ផ្ដុំ​ជាដើម។ ​​

សូមជម្រាប​ថា ការ​បើក​ទ្វា​សាលារៀន​ឡើងវិញ នៃ​គ្រឹះស្ថាន​សិក្សា​រដ្ឋ អនុវត្ត​សម្រាប់​តែ​ថ្នាក់​ទី៩ និង​ទី​១២​ប៉ុណ្ណោះ ។ ដោយ​ឡែក​សម្រាប់​ខេត្ត​ចំនួន ​៤​ទៀត​រួម​មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរីដែល​មាន​អត្រា​ឆ្លង​កូវីដ-១៩ កម្រិត​ទាប ក្រសួង​បាន​អនុញ្ញាត​​​បើក​ដំណើរ​ការ​ គ្រប់​កម្រិត​សិក្សា​តាំង​ពី​ថ្នាក់​១ ដល់​ទី​១២៕

from: https://tnaot.com/km/m/detail/article/9671032