Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើករថយន្តធ្លាក់ផ្លូវបណ្ដាលឲ្យក្រឡាប់អូសជាច្រើនម៉ែត្រអ្នកបើកបររបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងច្រឡំផ្លូវបណ្ដាលឲ្យធ្លាក់ចូលវាលស្រែក្រឡាប់ផ្ងារជើងឡើងលើអូសជាច្រើនម៉ែត្រ ធ្វើឲ្យអ្នកបើកបររងរបួសធ្ងន់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចមុខវត្តធម្មត្រ័យក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡាពណ៌​ ស ពាក់ស្លាកលេខភ្នំពេញ2A- 6228 ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើបានហោះធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងឡើងលើអូសជាច្រើនម៉ែត្របណ្ដាលឲ្យអ្នកបើកជាប់ក្នុងកាបីនរងរបួសធ្ងន់ត្រូវបានប្រជាពរដ្ឋនិងសមត្ថកិច្ចជួយគាស់ចេញពីរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកកន្លែងកើតហេតុដោយសារមិនប៉ះពាល់សម្បត្តិរដ្ឋបានឲ្យសាច់ញាតិហៅរថយន្តស្ទូចមកស្ទូចយករថយន្តនេះទៅជួសជុលដោយខ្លួនឯង៕ ផេង​ ភាព

from: https://tnaot.com/km/m/detail/article/9671003