Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឌុបយាយដល់កន្លែងស្ងាត់ច្របាច់កវាយញាត់គុម្ពោតព្រៃប្លន់យកលុយនិងមាស

ពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនចៅជីដូនមួយម្នាក់ ក្រោយធ្វើសកម្មភាពវាយ និងច្របាច់កជីដូនញាត់ចូលគម្ពោធព្រៃ ដើម្បីប្លន់យកលុយ និងមាស ករណីឃាត់ខ្លួនសង្ស័យជាចៅជីដូននេះ ធ្វើឡើងនៅវេលាម៉ោង១ និង៤៥នាទី រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ សឿន ចាន់រិទ្ធ ហៅង៉ាំ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុង ខេត្តពោធិ៍សាត់ ចំណែកជីដូនរងគ្រោះឈ្មោះ ពេជ ហាន អាយុ ៨៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ សង្កាត់ជាមួយចៅកំណាចនេះដែរ បច្ចុប្បន្ន ស្នាក់នៅវត្តពោធិ៍ទស្សន៍ ស្ថិតនៅសង្កាត់ស្វាយអាត់ ក្រុង ខេត្តពោធិ៍សាត់ 

លោក ឧត្ដមសេនីយ៍ត្រី ស្នងការរងបន្តថា កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលយើងទទួលព័ត៌មាន ប្រទះឃើញដូនចាស់ម្នាក់ដេកនៅគុម្ពោធព្រៃចំណុចប្រឡាយ មានសភាពវង្វេងបាត់បង់ស្មារតី ហើយបានដឹកទៅសង្រ្គោះនៅមណ្ឌលសុខភាពត្រពាំងជង លុះព្រឹកថ្ងៃទី៧នេះសមត្ថកិច្ចសហការចុះសួរនាំ ជីដូន(ពេជ ហាន)បានប្រាប់ថាចៅជីដូនមួយឈ្មោះ ង៉ាំ វាយ និងច្របាច់កគាត់យកលុយចំនួន ៨០ ម៉ឺនរៀល និងមាសចំនួន ៣ជី បន្ទាប់ពីបានទទួលព័ត៌មានពីនិយាយភ្លាមលោក ស្នងការរង ចេញបញ្ជាឲ្យធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដងតាមការសារភាពរបស់ជនសង្ស័យ សឿន ចាន់រិទ្ធ បានសារភាពប្រាប់សមត្ថកិច្ចថាខ្លួនគ្មានលុយបង់រំលួសម៉ូតូក៏មានគំនិត ទៅភូតកុហកយាយថាម៉ែហៅយាយទៅបុណ្យនៅវត្តអូរតាប៉ោង យាយក៏ព្រមទៅជាមួយដោយខ្លួនឌុបតាមប្រឡាយ១ដល់កន្លែងស្ងាត់ ស្ថិតនៅភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ក៏ឈប់ម៉ូតូរួចវាយជីដូន១ដំបង និងច្របាច់ករហូតសន្លបស្ដូកស្ដឹង គិតយាយស្លាប់ក៏ញាត់ចូលគុម្ពោធព្រៃរួចយកលុយ ៨០ ម៉ឺន​ រៀល និងមាសចំនួន៣ជី រួចជិះម៉ូតូចេញពីកន្លែងកើតហេតុបច្ចុប្បន្នជនសង្ស័យបញ្ជូនមកកាន់ស្នងការដ្ឋាននគបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការខេត្តចាត់ការតាមនិតិវិធីច្បាប់៕ផេង ភាព

from: https://tnaot.com/km/m/detail/article/9670965