ឈានចូលមកដល់សប្តាហ៏ទី៣៥ នេះ Real Madrid នៅតែធ្វើបានល្អដោយទទួលបានជ័យជម្នះលើក្លឹបDeportivo Alaves ក្នុងលទ្ធផល 2-0។
២ គ្រាប់របស់ក្លឹបអធិរាជស Real Madridធ្វើបានដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធបារាំង Karim Benzema នៅនាទី ១១ ក្រោយខ្សែការពាររបស់ Alaves បានបង្កកំហុសលើខ្សែការពារ Mendy របស់ Real Madrid។ ចូលមកដល់តង់ទី២ Asensio បានបន្ថែមមួយគ្រាប់ទៀតនៅនាទី ៥០ ដោយបញ្ជូនបាល់អោយស៊ុតដោយ Benzema ធ្វើអោយចប់ការប្រកួតReal Madrid បានយកឈ្នះលើ Deportivo Alaves ក្នុងលទ្ធផល 2 ទល់នឹង 0។
គួរបញ្ជាក់ផងដែរថា លទ្ធផលនេះធ្វើអោយ Real Madrid បន្តរក្សាគម្លាត ៤ពិន្ទុរបស់ខ្លួនដោយនាំមុខកំពូលតារាង La Liga តាមពីក្រោយដោយក្លឹបអ្នកមានបុណ្យ Barcelona។ ការប្រកួតនៅ La Liga នៅសល់ប្រមាណ ៣ប្រកួតទៀតប៉ុណ្ណោះដើម្បីរកឃើញជើងឯកលីគពិតប្រាកដ។
ប្រភព៖ Livescore