Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដំណឹងល្អ! អ្នកជាសះស្បើយ ២នាក់ ជាបុរសជនជាតិខ្មែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានជូនដំណឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានព្យាបាលជាសះស្បើយអ្នកឆ្លងជំងឺកូវីដ១៩ (Covid-19) ២ នាក់ ជាជនជាតិខ្មែរ ដែលត្រឡប់មកពីប្រទេសម៉ាឡេស៊ី។ នេះបើតាមការជូនដំណឹងរបស់ក្រសូងសុខាភិបាល ថ្ងៃទីថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២០។

អ្នកជាសះស្បើយនោះ ជាបុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិអំពិល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ និងបុរសជនជាតិខ្មែរ អាយុ ១៥ឆ្នាំ មានអាស័យដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ ជាអ្នកដែលធ្វើដមណើរមកពីប្រទេសម៉ាឡេស៊ី។ អ្នកជាសះស្បើយទាំងពីររូបនេះ ទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ ផងដែរ។

ដោយឡែក ចំពោះអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ថយចុះត្រឹម ៨ នាក់ ស្រី ១នាក់ និងបុរស ៧នាក់ ដែលបានត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។

គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១៤១នាក់ មានស្រ្តីចំនួន ៤០នាក់ និងបុរស ១០១នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា) ដែលបានរាតត្បាតលើ ១៣ខេត្ត-ក្រុងរបស់កម្ពុជា។

ក្នុងនោះ មានជនជាតិខ្មែរ ៧១នាក់, ចិន ៣នាក់, អង់គ្លេស ៥នាក់, បារាំង ៤០នាក់, ម៉ាឡេស៊ី ១៣នាក់, ប៊ែលហ្សិក ១នាក់, អាមេរិក ២នាក់, កាណាដា ២នាក់, វៀតណាម ៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ៣នាក់ គិតចាប់ពីទី២៧ ខែមករា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ននេះ។

ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១៣៣នាក់ ដែលមានស្រី ៣៩នាក់ និងប្រុស ៩៤នាក់ ស្មើនឹង ៩៤,៣៣%៕

 

from: https://tnaot.com/km/m/detail/article/9473255