ក្រុមអធិរាជស Real Madrid បានយកឈ្នះក្រុម Deportivo Alves ដោយលទ្ធផល ២-០ ក្នុងការប្រកួតក្របខណ្ឌ La Liga សប្ដាហ៍ទី៣៥ កាលពីយប់មិញនេះ។
២គ្រាប់របស់ក្រុមដឹកនាំដោយលោក Zidane រកបានដោយការទាត់បញ្ចូលទីបាល់ពិន័យប៉េណាល់ទីរបស់ Benzema នាទីទី១១ និង Asensio នាទីទី៥០។
លទ្ធផលនេះបានធើ្វឲ្យ Real Madrid បន្ដគម្លាតពីក្រុមលេខ២ Barcelona ចំនួន៤ពិន្ទុ ស្របពេលលីគនៅសល់ត្រឹម៣ប្រកួតទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់រដូវកាល៕
ប្រភព៖ Dailymail