តើអ្នកដឹងទេថា Rolls Royce Ghost ពីមុនគឺផលិតឡើងលើតួររបស់ BMW 7-Series?
ជាការពិតណាស់ Rolls Royce Ghost ជាម៉ូឌែលដែលចូលមកប្រកួតជាមួយនឹងរថយន្តប្រណិតដរទៃទៀតដែលមានតម្លៃក្រោម Rolls Royce Phantom ដូចជា Bentley Flying Spur នឹង Mercedes-Benz S-Class V12។
Ghost ដំបូងត្រូវបានប្រកាសនៅក្នុងឆ្នាំ2009 នៅក្នុង Auto Shanghai Show។ Rolls Royce Ghost មានទ្វារបួនដែលបើកចេញដូចទៅនឹង Rolls Royce Phantom ដែរតែមានរាងតូចជាងនឹងតម្លៃធូរថ្លៃជាង។ សម្រាប់ជំនាន់ទី1 Ghost មានពីរសេរីគឺ Series1 និង Series2 ដែល Series2 មើលទៅស្រស់ស្អាតជាងចំពោះផ្នែកខាងមុខដោយចង្កៀងមុខមានការបន្ថែមនូវ Daytime Running Light (DRL) និងការចិតជំនិតចង្កៀងយ៉ាងស្រស់ស្អាត។
សម្រាប់ជំនាន់ថ្មីនេះ ជាជំនាន់ទី2 នៃ Rolls Royce Ghost ហើយ។ វាបានកែប្រែររូបរាងទាំងស្រុងដោយមិនបានចម្លងចេញពី BMW 7Series ដូចពីមុនឡើយ ដោយលើកនេះវាពឹងផ្អែកលើត្រកូល Rolls Royce ខ្លួនឯងវិញម្ដងគឺរាមច្បង Phantom VIII នឹង Cullinan ដែលសង្កត់ធ្ងន់លើ ស្ថាបត្យកម្មប្រណិត ដែលជាជំនាញរបស់ Rolls Royce ស្រាប់។
Ghost ប្រើប្រាស់នូវម៉ាស៊ីនចំនុះ 6.7លីត្រ V12 ដែលបានមកពី RR Cullinan ផលិតបានកម្លាំងសេះ 563hp អាចរត់ល្បឿនពី 0-100km ចំនាយពេល 4.6វិនាទី។
ចំនុចពិសេសដែលខ្ញុំចាប់អារម្មណ៍គឺ Rolls Royce Ghost មានដំបូលដែលផ្សារភ្ជាប់ជាមួយតួរខ្លួនបានយ៉ាងល្អ ដោយមិនបានរំលេចគែមសម្រាប់ទប់ទឹកភ្លៀងឡើយ (គែមនោះត្រូវបានសិក្សាឡើងវិញហើយបង្កើតដោយអ្នកជំនាញសាជាថ្មីដោយភ្ជាប់ជាមួយស៊ុមកញ្ចក់ទ្វារតែម្ដង) បើយើងមើលទៅគឺឃើញតួខ្លួនរលោងជាប់គ្នាទាំងមូលតែម្ដង វាពិតជាស្រស់ស្អាតនឹងបង្កើនភាពប្រណិតទៅអោយ Rolls Royce មែនទែន។
បើអ្នកចូលចិត្តរថយន្តនិងចូលចិត្តអ្វីដែលខ្ញុំសរសេរសូមជួយ Like Facebook Page របស់ខ្ញុំផងឈ្មោះ Tay Auto
Facebook.com/TayAutoCambodia