វត្តមង្គលសត្ថារាមហៅវត្តឃ្លោយ មានទីតាំងនៅភូមិ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ អារាមនេះធ្លាប់មានបន្សល់មរតកខ្លោងទ្វារដ៏ល្អឯកកាលពីមុន។
ខ្លោងទ្វារនោះមានកំពូលស្រួចទៅលើស្រដៀងគ្នាទៅនឹងកំពូលប្រាសាទអង្គរវត្តកាត់ក្លាយ មាន៩ថ្នាក់ (?) តាមរចនាបថខ្មែរបុរាណ និងការច្នៃប្រឌិតបន្ថែមរបស់ជាង។ តាមការឲ្យដឹងពីអ្នកស្រុកខ្លោងទ្វារវត្តឃ្លោយត្រូវបានសាងសង់ឡើងនៅទសវត្សឆ្នាំ៥០ ឬ៦០ ដែលមានអាយុលើសពីកន្លះសតវត្សទៅហើយ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ពោលគឺ២ឆ្នាំមុន ខ្លោងទ្វារវត្តដ៏ប្រណិតនេះត្រូវបានវាយកម្ទេចចោលក្រោមហេតុផលពង្រីកផ្លូវ យ៉ាងគួរឲ្យសោកស្ដាយជាទីបំផុត។ គួរណាស់តែអាជ្ញាធរ និងគណៈកម្មការវត្តរក្សាទុក ឬសាងសង់ខ្លោងទ្វារថ្មីឲ្យដូចទៅនឹងរបស់ដើមដើម្បីថៃស្នាដៃរបស់ដូនតាខ្មែរកាលពីជាង៥០ឆ្នាំមុន៕
អត្ថបទ៖ WowCambodian