រដ្ឋាភិបាលស្កុតលែនបានផ្តល់ការយល់ព្រមជាផ្លូវការសម្រាប់កីឡាបាល់ទាត់ ដើម្បីបន្តបើកទ្វារវិញចាប់ពីថ្ងៃទី១ ខែសីហា ខាងមុខនេះ ក្រោយវិបត្តិកូវីដ-១៩ បានធូរស្បើយ ។
សមាគមកីឡាបាល់ទាត់ស្កុតលែនបានបញ្ជាក់ពីផែនការដែលកើតឡើងវិញ បន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាល។ មានន័យថារដូវកាល Premier League អាចចាប់ផ្តើមនៅកាលបរិច្ឆេទដែលបានគ្រោងទុក ដែលនឹងអាចធ្វើឡើងនៅថ្ងៃទី០១ ខែសីហា ។
លោក Neil Doncaster នាយកប្រតិបត្តិរបស់ SPFL បានមានប្រសាសន៍ថា “ការអនុម័តនៅថ្ងៃនេះគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់ក្លិបស្កុតលែន Premier League និងផ្តល់នូវភាពច្បាស់លាស់ចាំបាច់ដើម្បីត្រៀមសម្រាប់រដូវកាលថ្មី ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ skysports