ពាក្យថា S-Class គឺជាឈ្មោះតំណាងម៉ូឌែលរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Mercedes Benz។ S-Class (S-Klasse) គឺបានមកពីពាក្យ Sonderklasse ជាភាសាអាល្លឺម៉ង់មានន័យថា ថ្នាក់ពិសេស (លំដាប់ពិសេស)។ បើយើងមើលត្រលប់ទៅអតីតកាលវិញ S-Class ត្រូវបានដាក់លើរថយន្ត Mercedes ដំបូងនៅក្នុងឆ្នាំ1972 នៅពេលនោះគេចាត់ទុកវាថាជាជំនាន់ទី1 នៃ S-Class ដែលផលិតឡើងនៅលើសាក់ស៊ី W116។ ម៉ូឌែលចុងក្រោយនេះជាជំនាន់ទី7 នៃ S-Class ដែលផលិតឡើងលើសាក់ស៊ី W223 វាក៏ជាការទន្ទឹងរងចាំរបស់អ្នកស្រលាញ់ Mercedes Benz ផងដែរ។
តែការទន្ទឹងរងចាំរបស់ខ្ញុំនៅមិនទាន់បញ្ចប់ទេសម្រាប់សាក់ស៊ីថ្មីនេះ ខ្ញុំនៅរងចាំមើល S63 AMG, S65 AMG, S63 AMG Coupe, S65 AMG Coupe, Mercedes-Maybach S650 និងក្រុមហ៊ុនដែលខ្ញុំមិនភ្លេចនោះគឺ BRABUS តើពេលណាទើប BRABUS បញ្ចេញស្នាដៃម្ដងទៀត?
អ្វីដែលក្រុមហ៊ុនអាល្លឺម៉ង់មួយនេះតែងតែល្បីនៅលើពិភពលោកគឺឋិតនៅលើប្រណិតភាព ភាពល្អឥតខ្ចោះ នឹងទំនុកចិត្តក្នុងការប្រើប្រាស់របស់វា។ បច្ចេកវិទ្យាថ្មីៗ បរិក្ខារទំនើបៗ គឺតែងតែរំលេចលើ Mercedes មិនខុសពីក្រុមហ៊ុនផលិតរថយន្តប្រណិតដរទៃទៀតប៉ុន្មានទេ។
ថ្ងៃនេះខ្ញុំមិនបាននិយាយពីម៉ាស៊ីនរបស់ Mercedes Benz S-Class នេះទេ។ តែខ្ញុំនិយាយពីចំនុចចាប់អារម្មណ៍មួយចំនួនលើវាវិញ។ រថយន្តថ្មីនេះមាន កុងទ័របែប 3D ហើយអាចប្រើប្រាស់ ក្រយៅដៃ និងការស្គេនទម្រង់មុខបានទៀតផង Head Up Display (HUD) ក៏មានលក្ខណៈ 3D ហើយកាន់តែទំនើបជាងមុន ក្រៅពីនេះក៏មានបច្ចេកវិទ្យាទំនើបៗច្រើនទៀតផងដែរ។
Facebook.com/TayAutoCambodia