
កញ្ញា Hyoyeon សមាជិកក្រុម Girls ‘Generation គ្រោងនឹងវិលត្រឡប់មកជាមួយ DJ HYO ក្នងការចេញបទចម្រៀងថ្មី ។
នៅពីថ្ងៃទី១០ ខែកក្កដានេះ ផលិតកម្ម SM Entertainment បានបញ្ជាក់ពីរបាយការណ៍អំពីការវិលត្រឡប់របស់ Hyoyeon ដោយបញ្ជាក់ថា “Hyoyeon កំពុងតែត្រៀមរួចរាល់សម្រាប់បទថ្មីដែលគ្រោងនឹងចេញផ្សាយនៅខែកក្កដានេះ” ។
នេះបង្ហាញពីការវិលត្រឡប់មកវិញជាលើកដំបូងរបស់សមាជិកក្រុម Girls ‘Generation រូបនេះ ចាប់តាំងពីកញ្ញាបានចេញបទ “Badster” នៅខែកក្កដាឆ្នាំ ២០១៩ ហើយថ្មីៗនេះកញ្ញាបានបង្ហាញខ្លួននៅក្នុងកម្មវិធីតន្រ្តី Mnet ផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop