Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់​ប្រើប្រាស់គ្រឿងញៀនហួសកម្រិតបាន​ចាក់​ប្រពន្ធនិងខ្លួនឯង​ឱ្យមានរបួស

ទីក្រុងPattaya៖ នៅស្រុក Mueang Chonburi មានបុរសម្នាក់​ញៀនថ្នាំមេតាហ្វេតាមីនច្រើនហួសកម្រិតត្រូវបានគេចោទប្រកាន់ថាបានចាក់សម្លាប់ប្រពន្ធរបស់ខ្លួនដែលកំពុងដេកជាមួយកូន ហើយក្រោយមក​រូបគេថែមទាំងចាក់សម្លាប់ខ្លួនឯងទៀត​។

នគរបាលស្រុក Mueang Chonburi បានទទួលដំណឹងអំពីឧប្បត្តិហេតុនេះនៅវេលាម៉ោង ១ និង ៣០នាទីរំលងអធ្រាត្រ​នៅផ្ទះមួយនៃ​ឃុំ Baan Suan​។ ប៉ូលិសនិងក្រុមសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុដើម្បីពិនិត្យទៅលើស្ត្រីម្នាក់ដែលជាជនរងគ្រោះ​មានឈ្មោះ Siriluck Janyoi បានរងរបួសត្រង់​ក​។ នាងបានប្រាប់ប៉ូលិសថា ជនសង្ស័យដែលជាប្តីឈ្មោះ Wichai Bupphabalo អាយុ ៣២ឆ្នាំ ប្រើប្រាស់ថ្នាំមេតាហ្វេតាមីនជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ​លោកស្រី Siriluck បានប្រាប់ប៉ូលិសស្រុក Mueang Chonburi ថា​​អំឡុងពេលលោកស្រីកំពុងដេកជាមួយកូនៗ​ ជនល្មើសលោក Wichai បានវាយប្រហារនាងដោយចាក់​មួយកាំបិតចំកញ្ចឹងក​។ ជនរងគ្រោះព្យាយាម​នាំកូនរត់ចេញ​ ហើយក្រោយមកបានស្រែកហៅរកជំនួយ​។ ពេលប៉ូលិសទៅដល់ផ្ទះកើតហេតុ ជនល្មើសលោក Wichai បានលាក់ខ្លួននៅក្នុងផ្ទះ​ព្រមទាំងមានកាំបិត​នៅក្នុងដៃ។ ​ប៉ូលិសប្រើពេលជាងមួយម៉ោងទម្រាំធ្វើឱ្យជនល្មើសព្រមប្រគល់ខ្លួន​​។

ក្រោយពេលប្រគល់ខ្លួន ប៉ូលិសសង្កេតឃើញថាជនល្មើសមានស្នាមរបួសដែលរូបគេបានចាក់ខ្លួនឯង​នៅ​លើទ្រូង​។ ជនល្មើសត្រូវបានគេនាំទៅមន្ទីរពេទ្យក្នុងតំបន់ដើម្បី​ព្យាបាលរបួស។ ​ចំណែកឯជនរងគ្រោះជាប្រពន្ធ​វិញទោះបីជាត្រូវ​របួសត្រង់កញ្ចឹងក​ក៏ដោយ គ្រូពេទ្យបាននិយាយថាមិនមានរបួសធ្ងន់ធ្ងរប៉ុន្មាននោះទេ ណាមួយក្រុមគ្រូពេទ្យបានរុំរបួសឱ្យភ្លាមៗនៅនឹងកន្លែងកើតហេតុរួចហើយ៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖​ the pattaya news

from: https://tnaot.com/km/m/detail/article/9470781