Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសជនជាតិរុស្ស៊ីម្នាក់បានចងកសម្លាប់ខ្លួន​នៅខេត្ត Chon Buri

យោងតាមប៉ូលិសក្រុង Pattaya បានឱ្យដឹងថា បុរសជនជាតិរុស្ស៊ីម្នាក់​បាន​ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់មួយនៃតំបន់ឆ្នេរ Jomtien ​នាពាក់កណ្តាលអធ្រាត្រ​។ តាមប្រភពបានឱ្យដឹងថា គាត់​នឹងត្រូវហោះហើរចេញពីប្រទេសថៃនៅថ្ងៃនេះ​។

ឧត្តមសេនីយ៍ Palakorn Trachunit នៃប៉ូលិសក្រុង Pattaya ត្រូវបានគេជូនដំណឹងអំពី​ហេតុការណ៍នេះនៅម៉ោង ១២ និង ៣០នាទី​រំលងអធ្រាត្រនៅក្នុងបន្ទប់ជាន់​ទី៣ នៃផ្ទះសំណាក់ឆ្នេរ Jomtien ។ ប៉ូលិស ​ក្រុមសង្គ្រោះបន្ទាន់ និងក្រុមការងារកាសែត The Pattaya News បានទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសពបុរសជនជាតិរុស្ស៊ីមិនបញ្ចេញឈ្មោះម្នាក់អាយុ ៤៥ឆ្នាំ។ ជនរងគ្រោះបានចងករបស់ខ្លួនទៅនឹងទ្វារ។ ប៉ូលិសរកមិនឃើញសញ្ញាណាមួយដែលបញ្ជាក់បានថាជនរងគ្រោះត្រូវគេវាយដំធ្វើបាបនោះ​ទេ។

​​

អ្នកស្រី​ Rattanadawan Thammanan អាយុ ៤៤ឆ្នាំ ​ជាម្ចាស់ផ្ទះ​កើតហេតុបានប្រាប់កាសែត​ The Pattaya News ថា បុរសជនជាតិរុស្ស៊ីរូបនេះគ្រោងនឹងវិលត្រឡប់ទៅស្រុកកំណើតវិញនៅពេលព្រឹកនៃថ្ងៃបន្ទាប់។ ជនរងគ្រោះរស់នៅក្នុងប្រទេសថៃក្នុងអំឡុងពេលលើកលែងទោសទិដ្ឋាការបច្ចុប្បន្ន ប៉ុន្តែទិដ្ឋាការលិខិតឆ្លងដែនរបស់គាត់ត្រូវបានផុតកំណត់មួយរយៈហើយ។ ​​មិនដឹងថាក្រៅពីបញ្ហាហួសកាលកំណត់របស់លិខិតឆ្លងដែនឬមួយមានរឿងអ្វីលើសពីនេះទៀតនោះទេ ទើបធ្វើឱ្យជនរងគ្រោះសម្រេចចិត្តធ្វើអត្តឃាត​។ ​ប៉ូលិសក្រុង Pattaya កំពុងបន្តការស៊ើបអង្កេតរឿងក្តីហើយនឹងជូនដំណឹងដល់ស្ថានទូតរុស្ស៊ីនិងក្រុមគ្រួសាររបស់គាត់៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9470588