សៀមរាប៖ សៀមរាបជាខេត្តល្បីល្បាញនៃប្រាសាទអង្គរវត្ត ប៉ុន្តែក្រុមសិទ្ធិសត្វនិយាយថា តំបន់នេះ បានក្លាយជា “ទីតាំងសត្តឃាត និងកន្លែងលក់សាច់ឆ្កែ” និងជាកន្លែងផ្គត់ផ្គង់តម្រូវការសាច់ឆ្កែ នៅពាក់កណ្តាល ភាគខាងកើតនៃប្រទេសកម្ពុជា ហើយជាពិសេសនោះ គឺរាជធានីភ្នំពេញផងដែរ។
ការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីមានការផ្លាស់ប្តូរប្រហាក់ប្រហែលគ្នា នៅក្នុងប្រទេសផ្សេងទៀត នៃតំបន់អាស៊ី នាប៉ុន្មានខែថ្មីៗនេះ។ ជាមួយការហាមឃាត់នេះ នឹងរាប់បញ្ចូល ការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៥ឆ្នាំ ឬពិន័យជាប្រាក់ពី៧ ទៅ៥០លានរៀល (ស្មើនឹងប្រមាណជា ១២,២០០ ដុល្លារអាមេរិក) ។អង្គការ FOUR PAWS បានកំណត់អត្តសញ្ញាណខេត្តសៀមរាបថាជា“ចំណុចក្តៅដ៏សំខាន់” នៅក្នុងការលក់សាច់ឆ្កែ។ យ៉ាងណាការបរិភោគសាច់ឆ្កែ មិនត្រូវបានរីករាលដាលនៅក្នុងប្រទេសកម្ពុជានោះទេ ដោយមានប្រជាជនខ្មែរតិចជាង១២% បានបរិភោគវាជាប្រចាំ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក ទា គឹមសុទ្ធ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា វិស័យទេសចរណ៍ បានធ្វើឱ្យតម្រូវការសាច់ឆ្កែ មានការកើនឡើង នៅក្នុងតំបន់នេះ ។
លោកបានមានប្រសាសន៍ថា “សាច់ឆ្កែ ត្រូវបានគេពេញនិយមច្រើន បន្ទាប់ពីការមកដល់របស់ជនបរទេស ជាពិសេសក្នុងចំណោមជនជាតិកូរ៉េខាងត្បូង តែម្តង ។លោកវេជ្ជបណ្ឌិត ខាធើរីន ប៉ូឡាក់ ប្រធានផ្នែកសប្បុរសធម៌នៅអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា “យើងសង្ឃឹមថា ក្រុងសៀមរាប នឹងធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត ដើម្បីការពារជីវិតសត្វឆ្កែរាប់លានក្បាល” ។
យោងតាមសារព័ត៌មាន Humane Society International (HSI) សត្វឆ្កែចំនួន៣០លានក្បាល ត្រូវបានសម្លាប់សម្រាប់សាច់ នៅទូទាំងទ្វីបអាស៊ី ជារៀងរាល់ឆ្នាំ ។
នៅក្នុងខែមេសា ទីក្រុងសិនជិន Shenzhen បានក្លាយជាទីក្រុងដំបូងគេ នៅប្រទេសចិន ដែលហាមឃាត់ការបរិភោគសត្វឆ្មា និងសត្វឆ្កែ ខណៈដែលរដ្ឋ Nagaland ភាគឥសាន្តប្រទេសឥណ្ឌា បានហាមឃាត់ការនាំចូល និងការលក់សាច់ឆ្កែ កាលពីដើមខែនេះ ៕ ត្នោត