ប្រទេសឥណ្ឌូណេស៊ី ៖ បុរសជនជាតិបារាំងម្នាក់អាយុ៦៥ឆ្នាំ សង្ស័យពីបទបំពានសេពសន្ថវៈលើអនីតិជនជាង៣០០នាក់ ត្រូវបានចាប់ខ្លួនបាននៅទីក្រុងហ្សាការតា ហើយរូបគេអាចមានទោសជាប់គុកធ្ងន់ធ្ងរបំផុត រហូតដល់ទោសប្រហារជីវិត នេះបើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរឥណ្ឌូណេស៊ីនៅទី៩ ខែកក្កដា ឆ្នាំ២០២០។បុរសរូបនេះត្រូវប៉ូលិសចាប់ខួន កាលពីដំណាច់ខែមិថុនាមក ក្នុងសណ្ឋាគារមួយនៃរដ្ឋធានី ឥណ្ឌូណេស៊ី ពេលគេនៅជាមួយយុវនារីជាអនីតិជន២នាក់ ក្នុងបន្ទប់របស់គេ។ បុរសបារាំងនោះមានដើមកំណើតក្នុងតំបន់ក្រុងប៉ារីស បានដាក់ស្ទូឌីយ៉ូមួយក្នុងបន្ទប់សណ្ឋាគាររបស់គេ។ ជននោះបានអូសទាញ បណ្ដាអនីតិជនដោយសន្យាផ្ដល់ការងារដល់ពួកគេជានារីម៉ូដែល។
ប្រមុខប៉ូលិសក្រុងហ្សាការតា លោកណាណាស៊ូហ្សាណាថ្លែងកាលពីថ្ងៃទី៩កក្កដា ប្រាប់បណ្ដាអ្នកកាសែតថា បណ្ដាអ្នកដែលព្រមរួមភេទជាមួយគេ ទទួលបានប្រាក់រវាងពី២៥០.០០០ទៅ១លានរូពី រវាងពី១០ទៅ៦០អឺរ៉ូ។ ចំពោះបណ្ដានារីដែលបដិសេធត្រូវរងការវាយធ្វើបាប ។យោងតាមប៉ូលិសថាបុរសបារាំងនោះ អាចមានទោសជាប់គុកធ្ងន់ធ្ងរ និងដល់ទោសប្រហារជីវិតផង។ ប៉ូលិសបញ្ជាក់ថាបានរកឃើញ្ដាវីដេអូ ឬរូបថតអនីតិជនជាង៣០០នាក់ ដែលមានអាយុពី១០ទៅ១៧ឆ្នាំ ក្នុងកុំព្យូទ័ររបស់គេ ដែលសង្ស័យថតវីដេអូពីសកម្មភាពរួមសិច៕ ត្នោត