តាកែវ ៖ លោកពូខាងលើមានឈ្មោះ ធន់ រៀម អាយុ៥០ឆ្នាំ សព្វថ្ងៃគាត់រស់នៅក្នុងខ្ទមកំសត់តែម្នាក់ឯង នៅក្នុងភូមិព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិ បានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីមុនលោកពូខាងលើ គាត់មានគ្រួសាររស់នៅក្នុងដីសហគមន៍ដែលបងប្អូនប្រជាពលរដ្ឋបានសាងសង់ផ្ទះឲ្យគាត់រស់នៅជាបណ្ដោះអាសន្ន
ហើយបន្ទាប់មកប្រពន្ធរបស់គាត់បានស្លាប់ចោលបន្សល់នូវកូនស្រីតូចម្នាក់។លុះក្រោយមក ប្រជាពលរដ្ឋបានយកដីលំនៅដ្ឋានដែលគាត់រស់នៅនោះ មកធ្វើជារោងសហគមន៍ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យផ្សេងនៅក្នុងភូមិនេះ។
ក្រោយមកបងស្រីម្នាក់ មានការអាណិតអាសូរ នាំបុរសពិការនេះ មកសង់ខ្ទមនៅដីខាងក្រោយផ្ទះ រហូតដល់កូនស្រីធំពេញវ័យ។ ដោយរកព្រឹកមិនបានផងនោះ កូនស្រីក៏បានសុំឪពុកទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ ដើម្បីយកលុយកាក់មកផ្គត់ផ្គង់
ជីវិតចិញ្ចឹមឪពុកដែលធ្លាក់ខ្លួនពិការនៅតែម្នាក់ឯងក្នុងខ្ទមកំសត់។ដោយឃើញពីការលំបាកបែបនេះហើយ បងប្អូនប្រជាពលរដ្ឋបានធ្វើការសំណូមពរទៅដល់សប្បុរសជន ក៏ដូចជាអង្គការនានា ដែលមានសប្បុសធម៌ សូមមេត្តាជួយដល់គាត់ តាមសទ្ធាដោយក្តីមេត្តាផងចុះ សូមអគុណ។ ផេង ភាព