នៅថ្ងៃសុក្រនេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមិនមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩នោះទេ ហើយក៏មិនមានអ្នកស្លាប់ថ្មីដែរ ដែលធ្វើឱ្យអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៣ ២០២នាក់ ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។
មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩ បានមានប្រសាសន៍ថា គិតមកដល់ថ្ងៃនេះ ប្រទេសថៃមាន ៤៦ថ្ងៃហើយដែលមិនមានអ្នកឆ្លងមេរោគកូវីដ-១៩ក្នុងតំបន់។ ក្នុងចំណោមអ្នកជំងឺទាំង ៣ ២០២នាក់ មាន ៣០៨៧នាក់ បានជាសះស្បើយ និងបន្សល់ទុកអ្នកជំងឺចំនួន ៥៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
គិតមកដល់ថ្ងៃនេះ អ្នកឆ្លងមេរោគកូវីដ-១៩នៅទូទាំងពិភពលោកមានចំនួន ១២.៣៩ លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៥៧ ៤០៥នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតគឺ ៣.២២លាននាក់។ ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី២ ដែលមានអ្នកឆ្លងចំនួន ១.៧៦លាននាក់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok pos