Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកគ្រូម្នាក់ចេញមុខសុំទោសចំពោះកំហុសកាត់សក់សិស្សឱ្យខូចនិងអាក្រក់មើល

យោងតាមការិយាល័យអប់រំក្នុងតំបន់បានឱ្យដឹងថា មានគ្រូម្នាក់​បានបញ្ជាឱ្យសិស្សអនុវិទ្យាល័យម្នាក់កាត់សក់​ម៉ូតដ៏អាក្រក់​សម្រាប់ការទទួលទារុណកម្មដែលគេបានធ្វើ ហើយបច្ចុប្បន្នលោកគ្រូរូបនោះបានចេញមុខមកសុំទោសចំពោះគ្រួសារបន្ទាប់ពីមានគេរិះគន់ នៅខេត្ត​ Si Sa Ket ។ លោក Chuchart Kaewnok ប្រធានការិយាល័យ​អប់រំសិស្សអនុវិទ្យាល័យ​មិនបានបញ្ចេញឈ្មោះគ្រូនោះទេ ប៉ុន្តែលោកបាននិយាយថា​ហេតុការណ៍នេះបានកើតឡើងនៅសាលា​ Yang Chum Noi Phitthayakhom ក្នុង​ស្រុក Yang Chum Noi កាលពីថ្ងៃទី៣ ខែកក្កដា។

លោក Chuchart បាននិយាយថា ម្តាយរបស់សិស្ស​មានឈ្មោះ​ថា  Jin អាយុ ៣៣ឆ្នាំ ​បាន​សរសេរសារមួយបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកដើម្បីលាតត្រដាងពី​រឿងរ៉ាវដែលទាក់ទងនឹងកូនស្រីរបស់គាត់។ លោកស្រីបាននិយាយថា ​​​មានលោកគ្រូម្នាក់គិតថាសក់របស់សិស្ស(កូនស្រីគាត់)វែងពេកហើយក៏យកកន្ត្រៃមកកាត់មួយ​កំណាត់​ចោល​ហើយចាត់ទុកថា​ជាការដាក់ទណ្ឌកម្ម។ ​ការធ្វើទារុណកម្មនេះប្រព្រឹត្តឡើងក្នុងអំឡុងពេលគោរពទង់ជាតិពេលព្រឹកដែលមាន​វត្តមានសិស្សជាច្រើននៅទីនោះ។ យោងតាមម្តាយសិស្សបានឱ្យដឹងថា ការដាក់ទណ្ឌកម្មនេះបណ្តាលឱ្យកូនស្រីគាត់មានភាពអាម៉ាស់មុខនិងឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង។ លោក Chuchart ​បាននិយាយទៅកាន់ម្តាយក្មេងស្រីដើម្បីដោះស្រាយបញ្ហានេះក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមពីសំណាក់​លោក Issara Seriwatthanawut និងចៅហ្វាយស្រុក Suporn Theerarojchalee ព្រមទាំងនាយក​សាលា Yang Chum Noi Phitthayakhom ​។

លោក Chuchart បាននិយាយថាក្រសួងអប់រំបានអនុញ្ញាតឱ្យនិស្សិតស្រីមានសក់វែងបាន​ប៉ុន្តែត្រូវប្រាកដថាបានចងឱ្យបានស្អាតនិងមានរបៀបរៀបរយ។ លោកបាននិយាយថាលោកគ្រូដែលបានដាក់ទោសសិស្សនោះ ពិតជាបានប្រើ​សិទ្ធិអំណាចរបស់គាត់ជ្រុលមែន ​ហើយលោកគ្រូនោះក៏បាន​​ចេញមុខសុំទោសម្តាយនិងក្មេងស្រីផងដែរ។ ​គ្រូបង្រៀនដែលធ្វើខុសនឹងច្បាប់សាលានោះត្រូវបានគេស្តីបន្ទោសនិងត្រូវបាន​ហាមឃាត់មិនឱ្យធ្វើខុសលើកទី២ទៀតទេ។ ម្តាយរបស់ក្មេងស្រីបាននិយាយថា កូនស្រីរបស់គាត់នឹងអវត្តមានមកសាលាមួយរយៈសិន រង់ចាំរហូតដល់រូបគេមានអារម្មណ៍ធូរស្បើយឡើងវិញចំពោះរឿងដែលបានកើតឡើង៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖​ Bangkok Post

from: https://tnaot.com/km/m/detail/article/9470124