
ក្លឹបយក្សអ៊ីតាលី AC Milan ដែលមានប្រវត្តិសាស្រ្តយ៉ាងត្រចះត្រចង់ក្នុងក្របខណ្ឌ័ក្នុងស្រុក ក៏ដូចជាទ្វីបអឺរ៉ុប ហាក់ធ្វើមិនសូវបានល្អប៉ុន្មាននាទស្សវត្សចុងក្រោយនេះ។ ការធ្លាក់ចុះទម្រង់លេង ការលក់កីឡាករល្អ ក៏ដូចជាមិនមានការតាំងចិត្តសុទ្ធសឹងតែជាមូលហេតុ។
ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ ក្រោយចុះហត្ថលេខាយក Zlatan Ibrahimovic ទម្រង់លេងរបស់ក្លឹបមួយនេះហាក់ប្រសើរបានមួយកម្រិតដោយបានយកឈ្នះលើJuventus និង Lazio ផងដែរ។ ប៉ុន្តែ Zlatan នៅតែបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនប្រហែលជាគ្មានវត្តមាននៅក្លឹបនេះទេ បើមិនបានលេង Champion League។
លោកនិយាយថា៖ “Zlantan មិនមែនជាកីឡាករប្រភេទ Europa League ទេ ហើយ AC Milan ក៏មិនមែនជាក្លឹបលេង Europa ដែរ។ ខ្ញុំកើតមកដើម្បីលេងបាល់។ យើងនឹងរង់ចាំមើលសភាពការណ៏របស់ក្លឹប បើក្លឹបបន្តនៅដូចបច្ចុប្បន្ន អ្នកប្រហែលជាមិនឃើញខ្ញុំលេងនៅក្លឹបនេះទៀតទេ។
គួរបញ្ជាក់ផងដែរថា AC Milan កំពុងឈរលេខរៀងទី៧ នៅក្របខណ្ឌ័ Serie A ដែលមានត្រឹម ៤៩ ប៉ុណ្ណោះ ចាញ់ក្រុមលេខ៤ Inter Milan រហូតដល់ ១៦ ពិន្ទុ។
ប្រភព៖ Goal.com