ស្ពានអាតៃប្រវែង ៥១២ម៉ែត្រ និងកម្ពស់ដល់ ៧៥ម៉ែត្រ នឹងត្រូវសាងសង់ក្នុងទឹកដីឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាស្ពានខ្ពស់ជាងគេបំផុតនៅកម្ពុជា ស្ថិតក្នុងគម្រោងផ្លូវជាតិ១០ ដែលកំពុងស្ថាបនាមានប្រវែងសរុប ១៩៨គីឡូម៉ែត្រ ដែលតភ្ជាប់ពីសំឡូត វាលវែង អូរសោម កោះកុង និងទទឹងតួផ្លូវ ៩ម៉ែត្រ។