Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​​ទើបរកឃើញឃាតករ​ ខណៈ​កំពុង​សំងំ​​លាក់​ខ្លួន​រយៈ៨ឆ្នាំនៅវាលវែង

ខេត្តបាត់ដំបង ៖ ​ឃាតករ​ដែល​សម្លាប់​ថៅកែ​អេ​ត​ចាយ​២​នាក់​ម្ដាយ​និង​កូនស្រី កាលពី​០៨​ឆ្នាំ​នៅ​ក្នុង​ក្រុង​បាត់ដំបង ត្រូវ​កម្លាំង​កា​រិ​យា​យ័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​ខេត្ត តាម​ស្រាវជ្រាវ​ឃើញ​និងចាប់ខ្លួន​បាន​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧​ កញ្ញា នេះ គឺ​តាម​ចាប់​ដល់​ស្រុក​វាល​វែង ខេត្តពោធ៍សាត់ ដោយ​មាន​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយនឹង​កម្លាំង​អធិការ​នេះ​ផង​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៏​ពី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​។

សេចក្ដី​រាយ​ការ​ណ៏​បានឱ្យ​ដឹង​ថា ជន​ដៃដល់​នោះ​ឈ្មោះ ច្រាញ់ អឿ​ម អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង តែ​ជន​នេះ​បាន​រត់គេច​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ស្រុក​វាល​វែង ក្រោយ​ពី​សម្លាប់​ថៅកែ​អេ​ត​ចាយ​កាលពី​០៨​ឆ្នាំ​មុន​។ បើ​តាម​មន្ត្រី​ការិយាល័យ​នេះ បាន​ប្រាប់​ថា ជន​នេះ​ត្រូវ​បាន​ចាប់ខ្លួន​តាម ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ​២៥៦ ចុះ​ថ្ងៃ​ទី​០៧ មិថុនា ឆ្នាំ​២០១៣ ដោយ​លោក គឹ​ម រ៉ា​វី ចៅក្រម​ស៊ើបសួរ​សា​លាដំបូង​ខេត្តបាត់ដំបង​។ ជន​ឈ្មោះ ច្រាញ់ អឿ​ម នេះ ​ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូងចោទប្រកាន់​ពី​បទ​«ឃាតកម្ម​» ដែល​ប្រព្រឹត្ត​ទៅ​លើ​ជន​រង​គ្រោះ​ម្ដាយ​និង​កូនស្រី​។​

សូម​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១២ អំពើ​ឃាតកម្ម​មួយ​បាន​កើតឡើង​យ៉ាង​ឃោ​ឃៅ​បំផុត នៅ​ក្នុង​ឃ្លាំង​ទិញ​អេ​ត​ចាយ​ដ៏​ធំ​មួយ​កន្លែង នៅ​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ដែល​បង្ក​ឡើង​ដោយ​ជន​ដៃដល់​ឈ្មោះ ច្រាញ់ អឿ​ម ដែល​ជន​នេះ ​ធ្លាប់​ធ្វើ​ជា​កម្មករ​នៅ​ទីនោះ​។ ជន​រង​គ្រោះ​ដែល​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​ក្រោម​កណ្ដាប់ដៃ​ឃាតក​រូប​នេះ ជា​ថៅកែ​អេ​ត​ចាយ​នេះ​តែ​ម្ដង គឺម្ដាយ​ឈ្មោះ ឈួ​យ មួយ អាយុ​៤៥​ឆ្នាំ និងកូនស្រី​ឈ្មោះ តាំង អៀងកៀង អាយុ​១៣​ឆ្នាំ​។​

នៅ​ក្នុង​ហេតុ​ការ​ណ៏​នោះ ជន​ដៃដល់​បាន​ចូល​ទៅ​សម្ងំ​ក្នុង​បន្ទប់​ជន​រង​គ្រោះ ហើយ​បាន​ចាប់​រឹត​.​កកូន​ស្រី​នៅ​ក្នុង​បន្ទប់ទឹក​រួច​សម្លាប់​ចោល​។ ពេល​សម្លាប់​នាង​រួច ​ជន​នេះ​មិន​ទាន់​ចេញ​ទេ ស្រប​ពេល​នោះ​ម្ដាយ​នាង​ជិះ​ម៉ូតូ​មក​ទា​រលុយ​គេ បើកទ្វារ​ចូល​ផ្ទះ ​ក៏​ត្រូវ​ជន​ដៃដល​កាប់​នឹង​ពូថៅ​រហូត​ដល់​ស្លាប់​ទាំង​២​នាក់​ម្ដាយកូន​យ៉ាង​រន្ធត់​បំផុត​។

ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​នេះ បើ​តាម​សមត្ថកិច្ច​បាន​និយាយ​ថា ជន​ដៃដល់​ឈ្មោះ ច្រាញ់ អឿ​ម ធ្លាប់​ធ្វើ​ជា​មន្ត្រី​យោធា ហើយ​ធ្លាប់​ធ្វើ​ជា​កម្មករ​អេ​ត​ចាយ​នៅ​ជាមួយ​ជន​រង​គ្រោះ​ផង​ដែរ​។ ប៉ុន្តែ​មុន​ពេល​កើតហេតុ​ប្រហែល​មួយ​ខែ ថៅកែ​អេ​ត​ចាយ​បាន​បណ្ដេញ​ជន​ដៃដល់​រូប​នេះ​ចេញពី​ឃ្លាំង​របស់​ខ្លួន ដោយសារ​តែ​មាន​ជម្លោះ​រវាង​ជន​នេះ និង ថៅកែ​។

ដោយសារ​តែ​ជន​ដៃដល់​ខឹង​នឹង​ការ​បណ្ដេញ​ចេញពី​ការងារ​នេះ ទើប​ធ្វើ​ឱ្យ​ជន​ដៃដល់​ចង​ជា​គំនុំ ហើយ​ព្យាយាម​លប​ធ្វើឃាត​ថៅកែ​អេ​ត​ចាយ​២​នាក់​ម្ដាយ​-កូន​នេះ ​រហូត​បាន​សម្រេច​។​សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ដែរ​ថា ពេល​ដែល​ឃាតក​ចូល​សម្លាប់​ប្រពន្ធ​និង​កូន​នេះ គឺ​ស្រប​ពេល​ដែល​ស្វាមី​គាត់​កំពុង​នៅ​មើល​ការងារ​នៅ​ឯ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​មាន​តែ​កូនប្រុស​ម្នាក់​ និង​កម្មករ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែល​នៅផ្ទះ​កើតហេតុ​ជាមួយ​ជន​រង​គ្រោះ​។

ក្រោយ​ពី​សម្លាប់​ថៅកែ​របស់​ខ្លួន​បាន​សម្រេច ជន​ត្រូវ​ចោទ​ឈ្មោះ ច្រាញ់ អឿ​ម នេះ​ បាន​គេចខ្លួន​ជា​រៀង​រហូត​។ ប៉ុន្តែ​ដោយសារ​តែ​ការ​ប្រឹងប្រែង​តាម​ស៊ើបអង្កេត​ជា​ប្រចាំ​របស់​មន្ត្រី​ការិយាល័យ​ជំនាញ ទើប​មាន​តម្រុយ​អំពី​ទីកន្លែង​លាក់ខ្លួន​របស់​ឃាតករ និង ឈាន​ដល់​ការ​ចាប់ខ្លួន​តែ​ម្ដង​ ។​

បើ​តាម​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​បញ្ជាក់​ថា ពេល​នេះ​ កម្លាំង​ផ្នែក​អនុវត្ត​ដីកា ដែល​បាន​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​វាល​វែង កំពុង​បញ្ជូន​ខ្លួន​ឃាត​កដៃ​ឆៅ​នោះ មក​កាន់​ស្នងការ​ខេត្តបាត់ដំបង​ហើយ មុន​ពេល​បញ្ជូន​បន្ត​ទៅ​ប្រគល់​ជូន​តុលា​ការខេត្ត​៕ ​ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9669559