ត្បូងឃ្មុំ៖ បុរសជាមន្រ្តីនគរបាលម្នាក់ បានដកកាំភ្លើងបាញ់ចេញពីរថយន្ត ទៅលើនារីម្នាក់បណ្ដាលឱ្យស្លាប់ពេលបញ្ជូទៅមន្ទីរពេទ្យ ហើយភ្លាមនោះជនល្មើសបានបើករថយន្តគេច ក៏ជ្រុលទៅបុករថយន្ត១គ្រឿងទៀត ត្រូវរងរបួសធ្ងន់ផងដែរ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តែដោយស្ថានភាពធ្ងន់ធ្ងរ គ្រូពេទ្យក៏បញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យកំពង់ចាម។
ករណីឃាតកម្មបាញ់សម្លាប់មនុស្សខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ៨និង០៦នាទី យប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅមុខ KTV ហ្គោលក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
នារីរងគ្រោះឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ រីឯជនដៃដល់ជាមន្រ្តីនគរបាលខេត្តត្បូងឃ្មុំ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ ពេលនេះ សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី ខណ:គេមិនទាន់ដឹងពីមូលហេតុនៃការបាញ់សម្លាប់នៅឡើយទេ៕ដោយ សួង សាម