អ្នកបើកម៉ូតូអាយុ ២០ឆ្នាំ ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុកាលពីម្សិលមិញបន្ទាប់ពីត្រូវឡានដឹកទំនិញកង់ ១០មួយគ្រឿងកិន។
ប៉ូលិសប៉ុស្តិ Samet ត្រូវបានគេជូនដំណឹងអំពីគ្រោះថ្នាក់នេះនៅវេលាម៉ោង ១០ព្រឹកកាលពីម្សិលមិញនៅឯឃុំ Soi Keeree Nakhon១២ ស្រុក Huay Kapi ។ ប៉ូលិសនិងក្រុមសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុដើម្បីពិនិត្យលើម៉ូតូដែលខូចខាតយ៉ាងដំណំនិងជនរងគ្រោះដែលកំពុងដេកស្លាប់យ៉ាងអាណោចអាធ័ម។ ជនរងគ្រោះមានឈ្មោះ Sathaphon Seedee អាយុ ២០ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅក្បែរម៉ូតូ។ បុគ្គលិកពេទ្យបានប្រកាសថាគាត់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ អ្នកបើកបរឡានដឹកទំនិញឈ្មោះ Boonrot Thongwijit បានប្រាប់ប៉ូលិសថារូបគេបានបត់ឆ្វេងព្រមទាំងប្រើភ្លើងស៊ីញ៉ូយ៉ាងត្រឹមត្រូវមុនពេលដែលគ្រោះថ្នាក់បានកើតឡើង។ យោងតាមលោក Boonrot បានឱ្យដឹងថាជនរងគ្រោះព្យាយាមបើកវ៉ារថយន្តដឹកទំនិញ។ ទោះបីជាជនរងគ្រោះបានពាក់មួកសុវត្ថិភាពហើយក្តីក៏រូបគេត្រូវបាត់បង់ជីវិតភ្លាមៗក្រោយពេលមានគ្រោះថ្នាក់។
ប៉ូលិសបាននិយាយថាជនបង្កហេតុត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទបើកបរមិនប្រុងប្រយ័ត្នបណ្តាលឱ្យមនុស្សស្លាប់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The pattaya news