Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូនបំផ្លាញទ្រព្យឳពុកម្តាយជិត១០ឆ្នាំទ្រាំលែងបានសុំសមត្ថកិច្ចធ្វេីកិច្ចសន្យាកាត់កាលចោល

ភ្នំពេញ: ឪពុកម្តាយដែលមិនស្រលាញ់កូន ខំបីបាច់ថែរក្សាតាំងពីចាប់កំណេីតរហូតធំដឹងក្តីបែជាកូនអកតញ្ញូមិនបាន សងគុណឳពុកម្តាយវិញបែជារឹតតែធ្វេី ឲ្យគាត់ទឹកភ្នែកជិត១០ឆ្នាំបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ទាំងលុយកាក់ អស់រាប់ម៉ឺនដុល្លារ ទើបមកដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នេះ ពួកគាត់រត់មករកសមត្ថកិច្ចប៉ុស្តិ៍ភ្លើងឆេះរទះ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញឲ្យជួយធ្វើកិច្ចសន្យាកាត់កាលកូនប្រុសខាងលើ ចេញពីបន្ទុកគ្រួសារចោល។ 

តាមប្រភពពីឪពុកឈ្មោះ ម៉ក់ សុន​ អាយុ៦២ឆ្នាំ មុខរបរកម្មករ និងម្តាយឈ្មោះ មែ អុន អាយុ៦៥ឆ្នាំ មុខរបរមេផ្ទះ ដែលមានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិកប់ភ្លុង សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានរៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសគាត់ឈ្មោះម៉ក់​ នី​ ជាកូនប្រុសពៅនៅក្នុងបន្ទុកគ្រួសារ កន្លងមកឪពុកម្តាយបានរៀបចំឲ្យមានគូស្រករម្តងរួចមកហើយ ដោយមានកូនម្នាក់ជាចំណងដៃ តែដោយសារតែចរិតកូនរបស់គាត់ គិតតែពីការសប្បាយ គ្មានគិតគូររឿងរកស៊ីចិញ្ចឹមជីវិត គឺមានតែដើរលេងហ៊ឺហា សប្បាយគ្មានគិតប្រពន្ធកូន រហូតមានជម្លោះក្នុងគ្រួសារជាញឹកញាប់ ឈានដល់ការបែកបាក់ចែកផ្លូវគ្នា រស់នៅរៀងៗខ្លួន

ដោយកូនប្រុសរបស់គាត់មករស់នៅជាមួយឪពុកម្តាយវិញ រយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងក្រុមគ្រួសារ និងលុយកាក់អស់រាប់ម៉ឺនដុល្លារ និងបង្កជម្លោះក្នុងគ្រួសារ និងមានការគំរាមកំហែង ជាញឹកញាប់ ធ្វើឲ្យពួគគាត់មានតែទឹកភ្នែក និងលំបាកផ្លូវចិត្ត ជាច្រើនឆ្នាំ ទើបមកដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ទើបសម្រេចចិត្តរត់មករកសមត្ថកិច្ចប៉ុស្តិ៍ភ្លើងឆេះទេះ ដោយស្នើសុំឲ្យហៅ កូនប្រុសរបស់គាត់ មកធ្វើកិច្ចសន្យា កាត់កាលចេញពីក្រុមគ្រួសារ លែងពាក់ព័ន្ធជាអ្វីនិងគ្នា និងលែងដឹងឮរាល់បញ្ហាដែលកូនប្រុសឈ្មោះ ម៉ក់​ នី បង្កទៀតឡើយ។

ដោយមានកិច្ចសន្យាលែងទទួលស្គាល់ បុគ្គលឈ្មោះ ម៉ក់​ នី ក្រុមគ្រួសារសូមប្រកាសជាសាធារណ:ថា រាល់បញ្ហាដែលពាក់ព័ន្ធនិងបុគ្គលខាងលើ គឺក្រុមគ្រួសារលែងទទួលស្គាល់ចាប់ពីពេលនេះតទៅ ៕ ផេង ភាព

from: https://tnaot.com/km/m/detail/article/9467726