Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បទ សង្ស័យ របស់នីកូទទួលបានអ្នក​ View ជាងកន្លះលាន ត្រឹមរយៈពេល២១ម៉ោង

កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ផលិតកម្ម រស្មីហង្សមាស បានបង្ហោះបទចម្រៀងមួយបទមានចំណងជើងថា “សង្ស័យ” នៅលើផេកហ្វេសបុកផ្លូវការរបស់ខ្លួន វេលាម៉ោង ៧:០០ នាទីយប់។

រហូតមកទល់ពេលនេះ យើងឃើញថាមានរយៈពេលជិតមួយថ្ងៃពេញ ដែលបទចម្រៀងមួយនេះទទួលបានចំនួនអ្នកចូលទស្សនារហូតដល់ទៅជាងកន្លះលាននាក់។

នេះបញ្ជាក់បានថាបទចម្រៀងមួយបទនេះកំពុងតែទទួលបានការគាំទ្រខ្លាំង ជាពិសេសមិត្តយុវវ័យដែលត្រូវសាច់រឿងដូចអត្ថន័យបទចម្រៀងនេះ។ លោក នីកូ គឺជាតារាចម្រៀងមួយរូបដែលហក់ចូលទ្រនំហង្សមាសកាលពីឆ្នាំ ២០១៨។

នៅក្នុងនោះបទចម្រៀងដំបូងរបស់លោកដែលបានចេញនៅក្នុងផលិតកម្មមួយនេះមានចំណងជើងថា “ថ្ងៃបែកគ្នា” គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនផងដែរ។

លើសពីនេះទៀតលោក នីកូ ក៏នឹងត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីដែលមានចំណងជើង “អាពាហ៍ពិពាហ៍ចៃដន្យ” ដែលសម្តែងជាតួគូស្នេហ៍ជាមួយអ្នកនាង ពេជ្រ សូលីកា នៅលើកញ្ចក់ទូរទស្សន៍ហង្សមាសក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទដោយ៖ ភារ៉ា

from: https://tnaot.com/km/m/detail/article/9467705