លោក Jurgen Klopp មានប្រសាសន៍ថា ក្រុមហង្សក្រហម Liverpool ត្រូវតែរង់ចាំមើលពីការរងរបួសរបស់កីឡាករ Jordan Henderson បន្ទាប់ពីប្រធានក្រុម Liverpool បានធ្វើឱ្យកីឡាកររូបនេះរងរបួសជង្គង់នៅពេលប្រកួតជាមួយក្រុម Brighton ។
កីឡាករ Henderson បានធ្វើឲ្យក្រុម Liverpool នាំមុខ ២-០ នៅនាទីទី៨ នៅពហុកីឡដ្ឋាន Amex ប៉ុន្តែបានប៉ះជាមួយក្រុម Yves Bissouma នៅចុងតង់ទី២ ហើយត្រូវប្តូរជំនួសដោយកីឡាករ James Milner វិញ ។
ក្នុងសេចក្តីរាយការណ៍មួយបានលើកឡើងថា លោក Henderson បានទៅពិនិត្យការរងរបួសរបស់គាត់ ហើយលោក Klopp អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហមបាននិយាយថា លោកមិនដឹងថារបួសនោះធ្ងន់ធ្ងរប៉ុណ្ណានៅឡើយនោះទេ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ skysports