
ទំនាក់ទំនងរបស់តារាសម្តែង Ryu Hyun Kyung និង Park Sung Hoon នឹងកាន់តែមានភាពរឹងមាំបន្ទាប់ពីពួកគេស្គាល់គ្នាអស់រយៈពេល ៣ឆ្នាំ ។
Ryu Hyun Kyung និង Park Sung Hoon បានចាប់ផ្តើមទាក់ទងគ្នានៅខែមីនា ឆ្នាំ២០១៧ ហើយថ្មីៗនេះពួកគេបានរំលាយពាក្យចចាមអារាមនៃការបែកបាក់ជាមួយនឹងការបង្ហោះនៅលើបណ្តាញសង្គម Instagram ផងដែរ។
ផ្ទាំងបដានៅលើរទេះកាហ្វេបានសរសេរថា “Please take care of my child” ដោយដាក់ចំណងជើងលើខ្សែភាពយន្តដែលនឹងមកដល់នាពេលខាងមុខរបស់ Ryu Hyun Kyung ។ នៅក្នុងព័ត៌មានផ្សេងទៀត Park Sung Hoon បច្ចុប្បន្នកំពុងសម្តែងនៅក្នុងរឿង “Memorials” របស់ស្ថានីយទូរទស្សន៍ KBS ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop