Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Man Utd អាចនឹងលេងប្រព័ន្ធនេះ ពេលប៉ះ Aston Villa យប់នេះ

ក្រុមបិសាចក្រហម Manchester United នឹងធើ្វដំណើរទៅកាន់កីឡដ្ឋាន Villa Park ដើម្បីតទល់នឹងក្រុមម្ចាស់ផ្ទះ Aston Villa នៅ​វេលាម៉ោង ២:១៥នាទីរំលងអាធ្រាតនេះ។

ក្រុមទាំង២ សុទ្ធសឹងតែត្រូវការពិន្ទុជាចាំបាច់ ត្បិត Man Utd ព្យាយាមឈ្នះដើម្បីមានកៅអីលេងក្នុងពានរង្វាន់ Champions League រដូវកាលក្រោយ ស្របពេល Aston Villa ព្យាយាមរកពិន្ទុដើម្បីគេចផុតពីតំបន់គ្រោះថ្នាក់។

បើយោងតាមសារព័ត៌មាន Manchester Evening News បានចុះផ្សាយថា Solskjaer អាចនឹងប្រើប្រព័ន្ធ ៤-២-១-៣ ដែលជាប្រព័ន្ធ Man Utd ជោគជ័យនាប៉ុន្មានប្រកួតចុងក្រោយនេះ ដោយ De Gea អ្នកចាំទី, ខ្សែការពារ Lindelof, Maguire, Wan-Bissaka និង Shaw ឯ Matic និង Pogba ស្ថិតនៅតំបន់បម្រើការពារ, Fernandes ក្នុងតំបន់បម្រើប្រយុទ្ធ, Greenwood, Martial និង Rashford ស្ថិតនៅតំបន់ប្រយុទ្ធខាងលើ៕

ប្រភព៖ Manchester Evening News

from: https://tnaot.com/km/m/detail/article/9467393