Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន៥នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

កាលពីថ្ងៃព្រហស្បតិ៍រដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លង​មេរោគកូវីដ-១៩ចំនួន ៥នាក់បន្ថែមទៀត ​និងមិនមានអ្នកស្លាប់ថ្មីទេ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩ បានមានប្រសាសន៍ថា ​​គិតមកដល់ពេលនេះប្រទេសថៃមាន ៤៥ថ្ងៃហើយដែលមិនមានអ្នកឆ្លងជំងឺថ្មីក្នុងតំបន់។ អ្នកឆ្លងថ្មី៤នាក់ដំបូងគឺជាអ្នកដែល​វិលត្រឡប់មកពីប្រទេសអារ៉ាប់រួមកាលពីថ្ងៃទី២ ខែកក្កដា។ ក្នុងចំណោមអ្នកជំងឺទាំង ៤នាក់ មាន ៣នាក់ ជាបុរសអាយុ ៣៨ឆ្នាំ ៤០ឆ្នាំ និង ៥៤ឆ្នាំ និងម្នាក់ទៀតជាស្ត្រីអាយុ ៤២ឆ្នាំ។ ពួកគេត្រូវបាន​ដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុងបាងកកនិងខេត្ត​ Chon Buri។ អ្នកជំងឺថ្មីទី៥ គឺជានិស្សិតប្រុសអាយុ ២២ឆ្នាំ​បានវិលត្រឡប់មកពីប្រទេសអេ​ស៊ីបវិញនៅថ្ងៃទី៨ ខែកក្កដា​ ហើយ​ទទួលលទ្ធផលតេស្តវិជ្ជមាន​កូវីដ-១៩កាលពីថ្ងៃទី៨ តែម្តង។ រហូតមកដល់ពេលនេះមានជនជាតិថៃចំនួន ១២២៣នាក់ បានវិលត្រឡប់មកពីប្រទេសអារ៉ាប់រួម ហើយក្នុងចំណោមពួកគេមាន ២១នាក់​ដែលបានឆ្លងជំងឺនេះ។ មានមនុស្ស៨០០នាក់ បានវិលត្រឡប់មកពីប្រទេសអេ​ស៊ីប ហើយក្នុងចំណោមពួកគេមាន ៧នាក់​ដែលបានឆ្លងជំងឺ។

​ប្រទេសថៃមានអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន ៣​ ២០២នាក់ ដែលក្នុងនោះមាន ៣០៨៥នាក់​បានជាសះស្បើយ និងបន្សល់ទុកអ្នក​ជំងឺចំនួន ​៥៥នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ រីឯ​អ្នកស្លាប់​នៅរក្សាចំនួន ៥៨នាក់ដដែល។ នៅទូទាំងពិភពលោកមានអ្នកឆ្លងមេរោគកូវីដ-១៩ ​ចំនួន ១២.១៦លាននាក់ និងមានអ្នកស្លាប់ ចំនួន ៥៥២ ០២៩នាក់​។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតគឺ ៣.១៦លាន​នាក់​ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១៣៤ ៨៦២នាក់​៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖​ Bangkok Post

from: https://tnaot.com/km/m/detail/article/9467273