
បាល់ទាត់៖ អ្នកចាត់ការទូទៅលោក Pep Guardiola ជឿជាក់ថាខ្សែការពារកណ្តាល Eric Garcia នឹងបន្តស្នាក់នៅជាមួយក្លិប Manchester City រដូវកាលក្រោយទៀត បើទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លិបអ្នកមានបុណ្យ Barcelona ក៏ដោយ។
កីឡាករ Garcia វ័យ ១៩ ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លិបចាស់របស់គេវិញគឺ Barcelona ក្រោយចាកចេញមកចូលរួមជាមួយ Man City អស់រយៈពេល ៣ រដូវកាលកន្លងទៅ។
តែទោះជាយ៉ាងក៏ដោយ លោក Guardiola បានប្រាប់សន្និសីទកាសែតថា៖ “ខ្ញុំជឿជាក់ថាគាត់ [Garcia ]នឹងបន្តស្នាក់នៅជាមួយយើង ប៉ុន្តែខ្ញុំនៅតែគោរពការសម្រេចចិត្តរបស់គាត់ ប្រសិនបើគាត់យល់ព្រមលក្ខខណ្ឌណាមួយពីគេ”។ គាត់ដឹងថាយើងចង់ឱ្យគាត់បន្ត ប៉ុន្តែប្រសិនបើគាត់មិនចង់ស្នាក់នៅយើងក៏មិនអាចធ្វើអ្វីផ្សេងទៀតបានដែរ”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore