នៅថ្ងៃទី៧ ខែកញ្ញានេះការដ្ឋានសាងសង់អាងក្រោមដីនៃគម្រោងការពារទឹកជំនន់ជំហានទី៤ បានបន្តជីកប្រទះឃើញរូបចម្លាក់តោថ្មបុរាណទី២ ដែលនៅកប់ក្នុងដីជម្រៅ ៤ម៉ែត្រក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
រូបចម្លាក់នេះធ្វើអំពីថ្មភ្នំ មានកម្ពស់២.៥ម៉ែត្រ ហើយរដ្ឋបាលរាជធានីភ្នំពេញបានប្រគល់វត្ថុបុរាណនេះជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីសិក្សាស្រាវជ្រាវគ្រប់គ្រង និងថែរក្សា។ នេះគឺជារូបចម្លាក់តោទីពីរហើយដែលកងកម្លាំងសុីម៉ាក់បានជីកដីប៉ះចំ ដោយលើកទីមួយគឺកាលពីថ្ងៃទី៤ខែកញ្ញា។
កន្លែងជីករកឃើញតោគឺជាទីតាំងបោសសម្អាតគ្រាប់ ដេីម្បីអនុវត្តគម្រោងអភិវឌ្ឍនៃការដ្ឋានសាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹកទី៦ របស់រាជធានីភ្នំពេញ ដែលគាំទ្រដោយអង្គការ JICA៕