នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ផលិតកម្មធំៗចំនួន៤នៅក្នុងប្រទេសកម្ពុជា បានចេញបទចម្រៀងប្រដេញគ្នា ស្របពេលពុកម៉ែបងប្អូននាំគ្នាទៅស្រុកកំណើតនាពិធីដាក់បិណ្ឌនេះផងដែរ។
ផលិតកម្មខ្នាតយក្សធំៗទាំង៤ រួមមានផលិតកម្មទាំងនោះរួមមាន ផលិតកម្មរស្មីហង្សមាស ផលិតកម្មហ្គាឡាក់ស៊ី ផលិតកម្មសាន់ដេ និងផលិតកម្មថោន បានចេញបទចម្រៀងថ្មីៗជាពិសេសទាក់ទងទៅនឹងដំណើររឿងពិធីបុណ្យភ្ជុំបិណ្ឌដែលមានតាំងពីបុរាណកាលមក។
ផលិតកម្មរស្មីហង្សមាស បានចេញបទដែលមានចំណងជើងថា «ភ្ជុំបិណ្ឌដល់ហើយ» ច្រៀងដោយលោក ខេមរៈ សិរីមន្តនិងកញ្ញា ឱក សុគន្ធកញ្ញា។ រៀបរៀងទំនុកច្រៀងដោយ ឯកឧត្តម ហ៊ុន ហេង។
ចំណែកឯផលិតកម្មសាន់ដេ វិញបានចេញបទដែលមានចំណងជើងថា «ស្រណោះបិណ្ឌភ្ជុំ
បើក្រឡេកមកមើលផលិតកម្មហ្គាឡាក់ស៊ីវិញ ផលិតកម្មនេះបានចេញបទចម្រៀងស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានចំណងជើងថា «ខែភ្ជុំជ្រូកយំពេញទ្រុង» ច្រៀងដោយលោក ព្រាប សុវត្ថិ។ បទនេះត្រូវបាននិពន្ធទំនុកច្រៀង និង Melody ដោយលោក យឹម តាស្រង់។
រីឯផលិតកម្មថោនវិញ បានចេញបទមួយដែលមានចំណងជើងថា «ក្រមុំរើសខ្យង» ច្រៀងដោយ ពេជ្រ ថាណា។ ដែលបទចម្រៀងនេះជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយរ័ត្ន តាម៉ូ៕