ជនជាតិស្បែកខ្មៅ៣នាក់ និងស្ត្រីខ្មែរម្នាក់ពាក់ព័ន្ធករណីឆបោក និងសម្អាតប្រាក់ ត្រូវតុលាការសម្រេចហើយ
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា ជនស្បែកខ្មៅប្រុសស្រី៣ នាក់ នឹងស្ត្រីខ្មែរម្នាក់ កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោក និងបទសម្អាតប្រាក់ ។
សង្ស័យរួមមាន ១-ឈ្មោះ ប៊ុ ន ស្រីឡែ ន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ EBENEZER OYETORAN ភេទប្រុស ជនជាតិនីហ្សេរីយ៉ា ៣-ឈ្មោះ OYETORAN MARGARET IBDUNNI ភេទស្រី ជនជាតិនីហ្សេរីយ៉ា និង៤-ជនសង្ស័យ ឈ្មោះ IBEH HENRY ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ។
ការឃុំខ្លួនជនសង្ស័យខាងលើនេះ បើយោងតាមផេកហ្វេសប៊ុក បានចេញផ្សាយជាផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាឲ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្រោយពីបានទទួលបណ្តឹងរបស់ជនរងគ្រោះ និងទទួលបញ្ជាពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសហការគ្នា ធ្វើការនាំខ្លួន ជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ រួចបានបញ្ជូនទៅតុលាការ រហូតមានដីកាបង្គាប់ឲ្យឃុំខ្លួននៅមណ្ឌល អប់រំកែប្រែ ម១ និង ម២ ព្រៃស របស់ចៅក្រមស៊ើបសួរពីបទឆបោក និងសម្អាតប្រាក់ ។
តាមការបញ្ជាក់ពីសមត្ថិកិច្ចជំនាញបានឲ្យដឹងថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពឆបោកប្រាក់តាមរូបភាពក្នុងការទំនាក់ទំនងតាមបណ្តាញសង្គមដោយលួងលោម បោក បញ្ឆោតមនោសញ្ចេតនាពីប្រជាពលរដ្ឋនៅក្នុងប្រទេស និងជនបរទេសក្រៅប្រទេសឲ្យផ្ញើ ប្រាក់មកឲ្យខ្លួននៅប្រទេសកម្ពុជា តាមរយៈភ្នាក់ងារផ្ញើ និងដកប្រាក់ និងធនាគារមួយ ចំនួន បន្ទាប់ពីដកប្រាក់បានហើយ ជនសង្ស័យក៏ផ្ញើ ប្រាក់នោះទៅបក្ខពួកផ្សេងៗ ដែល មានក្បាលម៉ាស៊ីនដឹកនាំ និងអង្គការចាត់តាំង ដោយទទួលបានភាគលាភទៅតាម តួនាទីរៀងៗខ្លួន រួចមេក្លោងបានបង្កើតមូលនិធិ ដើម្បីទទួលប្រាក់នៃបទល្មើសនោះ ទៅ ទិញអចលនទ្រព្យ និងបើកអាជីវកម្មផ្សេងៗ ដើម្បីទៅបំលែងជាហិរញ្ញប្បទាន ស្របច្បាប់ រួចបន្តផ្ញើ ប្រាក់ទាំងនោះទៅ ប្រទេសរបស់ពួកគេវិញ ក្នុងគោលបំណងដើម្បីសម្អាត ប្រាក់ ដែលបានមកពីអំពើឆបោក ។
ជនដែលត្រូវចោទទាំង៤នាក់ ត្រូវបានចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឲ្យឃុំខ្លួន និងឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាធ្វើការនាំខ្លួនទៅមណ្ឌលអប់រំកែប្រែទី១ ( ម១) ហើយ ។
បន្ទាប់ពីឃុំខ្លួនជនសង្ស័យទាំង៤នាក់នោះ លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមជន ឆបោក បើមានករណីនេះកើតឡើង សូមប្រញាប់ទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីមានភាពងាយស្រួលក្នុងការទប់ស្កាត់ នឹងបង្ក្រាបបទល្មើសឲ្យទាន់ពេលវេលា ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព