
ថោន គឺជាផលិតកម្មដ៏ធំមួយប្រចាំប្រទេសកម្ពុជា ដែលប្រជុំទៅដោយតារាល្បីៗប្រុសស្រីជាច្រើនក្នុងការវាយលុកទីផ្សារចម្រៀង។
ជាក់ស្តែងមកទល់នៅពេលនេះឃើញថាផលិតកម្មមួយនេះត្រូវបានរបូតគ្រាប់ពេជ្ររបស់ខ្លួនដល់ទៅពីររូបឯណ្ណោះ។ ក្នុងនោះរួមមានវត្តមានរបស់កញ្ញា មាស សុខសោភា និងលោក ខេម ដែលអ្នកទាំងពីរបានដឹកដៃគ្នាចេញពីផលិតកម្ម។
អ្វីដែលគួឲ្យសោកស្តាយនោះនៅពេលនេះផលិតកម្មគឺត្រូវបាត់បង់តារាដែលមានសមត្ថភាពខ្ពស់ និងមានប្រជាប្រិយភាពខ្លាំងរបស់ខ្លួនក្នុងពេលតែមួយ។ មិនថ្វីទោះជាយ៉ាងណាផលិតកម្មមួយនេះនៅតែប្រកាន់គោលជំហររបស់ខ្លួនខំពង្រឹងសមត្ថភាព និងលើកស្ទួយតារាចម្រៀងថ្មីរបស់ខ្លួន ដើម្បីប្រកួតប្រជែងនៅលើទីផ្សារមួយនេះ។
គួររំលឹកដែរថា កញ្ញា មាស សុខសោភា បានប្រកាសចាកចេញពីផលិតកម្មថោនកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ដោយកញ្ញាសម្រេចចិត្តនៅក្នុងផលិតកម្មរបស់ខ្លួនដែលមានឈ្មោះថា Camtrax។
រីឯលោក ខេម មិនបានប្រកាសចាកចេញនោះទេក្រោយពីស្ងាត់បទចម្រៀងនៅក្នុងផលិតកម្មថោន។ ប៉ុន្តែស្ងាត់ៗស្រាប់តែឃើញបទចម្រៀងរបស់លោកជាច្រើនបានចេញនៅក្នុងផលិតកម្ម Galaxy Navatra ទៅវិញ។
ទោះជាយ៉ាងណាយើងនៅមិនទាន់ដឹងនៅឡើយទេថា ទីផ្សារចម្រៀងរបស់ផលិតកម្មថោននៅតែអាចមានសន្ទុះគាំទ្រខ្លាំងដូចកាលពីមុន ឬយ៉ាងណា៕
អត្ថបទដោយ៖ ភារ៉ា