Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់ខ្លួន​មនុស្ស​៥៤​នាក់ ខណៈ​កំពុង​​ជប់លៀង​​ក្នុង​អាង​​ហែល​ទឹក​ពេល​កូ​វី​ដ

ឥណ្ឌា​ ៖ ​ប៉ូ​លិ​សបាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៥៤​នាក់ ពី​បទ​មិន​គោរព​ហើយ​ផ្គើន​ទៅ​នឹង​សេច​ក្តី​ណែនាំ​ឱ្យ​ការពារ​ពី​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​រដ្ឋ Punjab ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​។

លោក Sameer Verma ស្នងការ​រង​ប៉ូ​លិ​ស​បន្ថែម​បាន​ប្រាប់ CNN ថា ពិធីជប់លៀង​នៅ​អាង​ហែល​​ទឹក​មួយ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង Ludhiana ចំ​ពេល​មានការ​រីក​រាលដាល​នៃជំងឺឆ្លង កាលពី​ថ្ងៃ​សៅរ៍​។

ការ​វាយឆ្មក់​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន បន្ទាប់​ពី​ប៉ូ​លី​ល​ទទួល​បាន​ដំណឹង​រាង​ការ​ដំបូង​។ លោក​បាន​បន្ថែម​ថា ​ប៉ូ​លិ​ស​ក៏​បាន​ដកហូត​ស្រា​ពី​កន្លែង​នោះ​ផង​ដែរ​។

រដ្ឋ Punjab បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​សរុប​ចំនួន ១៥,៧៣១​នាក់ រួម​ទាំង​ការ​​បាត់​បង់​ជីវិត​​ចំនួន ១,៧៣៩​នាក់ គិត​មក​ដល់​ព្រឹក​ថ្ងៃអាទិត្យ​កាលពី​ម្សិលមិញ​។

ប្រទេស​ឥណ្ឌា​ស្ថិត​នៅ​លើ​ផ្លូវ ដើម្បី​ក្លាយជា​ប្រទេស​ដែល​មាន​ចំនួន​ករណី​ឆ្លង​វីរុស​នេះ​ច្រើន​ជាងគេ​ទី​២ លើ​ពិភពលោក​។ កាលពី​ថ្ងៃ​សៅរ៍ ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​សរុប​ចំនួន ៤,១២៣,០០០​ករណី ដែល​នេះ​គឺ​ច្រើន​ជាង​ឥណ្ឌា​ត្រឹមតែ ៩,១៨៩​ករណី​ប៉ុណ្ណោះ​។

យោង​តាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​ឥណ្ឌា​បច្ចុប្បន្ន មាន ៨២៦,៣២០​ករណី ដែលជា​​ករណី​សកម្ម ខណៈ​អ្នកជំងឺ ៣,៨៨០,៨៦៥​នាក់ បានជា​សះស្បើយ​ឡើង​វិញ បន្ទាប់​ពី​ទទួល​ការ​ព្យា​បាល​ផ្នែក​វេជ្ជសាស្ត្រ​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9668928