សាឡាត់ ស្រីឡាង ប្រេះឆា? រូបភាពគូស្នេហ៍ផ្អែមស្អិតត្រូវលុបចោលគ្មានសល់ពីបណ្តាញសង្គម
រាជធានីភ្នំពេញ ៖ តារាសម្តែងស្រីវ័យក្មេងនាង សាឡាត់ ស្រីឡាង កាលពីប៉ុន្មានខែមុនបានធ្វើឲ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញព័ត៌មាននៃការបង្កាត់ភ្លើងសេ្នហ៍ជាមួយនឹងលោក សាន ដារ៉ាវីត ដែលជាយុវជនសម្រាមដ៏លេចធ្លោមួយរូប ហើយតែងតែងបង្ហោះរូបភាពផ្អែមល្អែមដូចស្ករ និងស្រមោច ។
ក៏ប៉ុន្តែគ្រប់យ៉ាងបានប្រែប្រួលធ្វើឲ្យអ្នកគាំទ្រមានមន្ទិសសង្ស័យជុំវិញចំណងសេ្នហារបស់គូសេ្នហ៍វ័យក្មេងមួយគូនេះ ព្រោះមិនដឹងថានាងប្រេះឆាស្នេហាជាថ្មី ឬយ៉ាងណានោះទេ ដោយសារតែនាងស្រស់រូបនេះបានលុបរូបភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ចោលទាំងអស់គ្មានសល់ពីបណ្តាញសង្គម ។
កន្លងមកតារាស្រី ដែលធ្លាប់មានរឿងអាស្រូវជុំវិញស្នេហាត្រីកោណ រហូតអតីតប្រព័ន្ធរបស់ចាងហ្វាងផលិតកម្មមួយរូបបង្ហោះសារលាតត្រដាងរឿងអាស្រូវរបស់នាងជាបន្តបន្ទាប់ ។ តែក្រោយមកក៏ស្ងាត់បាត់សូន្យ បែបគ្រប់យ៉ាងដោះស្រាយចប់សព្វគ្រប់ក៏ស្រាប់លេចលឺដំណឹងសេ្នហារបស់នាង សាឡាត់ ស្រីឡាង ជាមួយនឹងយុវជនសម្រាមទៅវិញ ។
ប្រាកដណាស់ មហាជនមានការសង្ស័យយ៉ាងខ្លាំងអំពីទំនាក់ទំនងស្នេហារបស់នាងជាមួយនឹងជាយុវវជនសម្រាមលោក សាន ដារ៉ាវីត ដែលមួយរយៈមុន គឺថាផ្អែមល្អែម ស្វីតអើយស្វីត និងបានបង្ហោះរូបភាពស្និទស្នាល រ៉ូម៉ែនទិចជាច្រើនផងដែរ ។ ប៉ុន្តែស្រាប់តែមួយរយៈចុងក្រោយនេះមហាជនលែងបានឃើញពីកាយវិការស្និទ្ធស្នាលរបស់អ្នកទាំង២ តទៅទៀត រហូតតារាស្រីរូបនេះបានលុបរូបរបស់នាង ជាមួយនឹងគូស្នេហ៍ទាំងប៉ុន្មានចោលទាំងអស់ នៅក្នុងបណ្តាញសង្គម Instagram និងបានបង្ហោះសារពីភាពខូចចិត្តមួយចំនួនផងដែរ ។
ដូចជាសារខ្លះ នាង សាឡាត់ ស្រីឡាង បានសរសេរថា «អាយុកាន់តែច្រើន ពេលវេលាកាន់តែដើរទៅមុខ ចំណុចដែលយើងរើសខុស គិតខុស ធ្វើខុស មិនអាចអោយវាវិលមកដដែលៗឡើយ ខុសម្ដងចាប់ផ្តើមម្ដងទៀត ខុសច្រើនដងវាអាចក្លាយជាជំងឺខ្លាចក្នុងការចាប់ផ្តើម ដូច្នេះគិតមុនគូរ គិតគូរហើយចាំចាប់ផ្តើម» ។
គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរបស់សាឡាត់ ស្រីឡាង និងគូស្នេហ៍របស់នាងមហាជនមិនទាន់បានដឹងច្បាស់ថា នឹងទៅជាយ៉ាងណាទេ គ្រាន់តែអាចសង្ស័យថា រូបនាងអាចនឹងប្រេះឆាគ្នាហើយ ទើបសុខៗស្រាប់តែនាងលុបរូបចោលទាំងអស់បែបនេះ ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព