Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នេះជាផែនការសុវត្ថិភាពបើកសាលាដំណាក់កាលទី១ ដែលអ្នកជំនាញចង់ដឹង

ក្រសួងអប់រំយុវជន និងកីឡា គ្រោងដាក់សំណើទៅរដ្ឋាភិបាល ដើម្បីសុំការអនុញ្ញាតឱ្យ​ដំណើរ​ការ​សាក​ល្បង ដំណាក់កាលទី១ សាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់មួយចំនួនតូច ក្នុងកំឡុងខែសីហា ឆ្នាំ​២០​២០ ខាងមុខនេះ។

កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាជាមួយក្រសួងសុខាភិបាល ក្រសួង​សេដ្ឋ​កិច្ច​និងហិរញ្ញ​វត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកត្តាសុខុមាលភាព សង្គម សេដ្ឋកិច្ច និងការ​លើក​កម្ពស់វិនិយោគ។

យោងតាមកិច្ចប្រជុំខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងស្នើសុំការសម្រេច​ ពី​ប្រមុខ​​​រាជរដ្ឋាភិបាល នូវវិធានការចាំបាច់ សម្រាប់ការ​បើកដំណើរការសាលារៀន ​ដំណាក់កាល​ទី១​រួម​មាន៖ គ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យា ទទួលខុស​ត្រូវលើការអនុវត្តន៍ វិធានការសុវត្ថិភាព​សុខភាព​សិក្សា​របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដូចជា÷ ការអនុវត្តន៍​ លក្ខខណ្ឌតម្រូវ នៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដ-១៩ ​ការរៀបចំបរិស្ថាន​សា​លា​រៀន និងថ្នាក់រៀនឲ្យស្របតាមស្តង់ដាសុវត្ថិភាពសុខភាពសិក្សា, ការរក្សាគម្លាតសុវត្ថិភាព, ការ​វាស់កំដៅបុគ្គលជាប្រចាំ, និងការលាងដៃជាប្រចាំ ការពាក់ម៉ាស។ ល។

ជាមួយគ្នាផងដែរ ក្រសួងអប់រំ បានតម្រូវឱ្យគ្រឹះស្ថានសិក្សាត្រូវអនុវត្តការអប់រំតាមគន្លងថ្មីដូចជា៖ រៀន​ក្នុង​ថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ តាមគោលការណ៍ស្ម័គ្រចិត្ត និងការយល់ព្រមពីមាតាបិតា។​គ្រឹះស្ថាន​សិក្សាត្រូវរៀបចំក្រុមការងារទទួលបន្ទុកសុវត្ថិភាពសុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំ ក្រោមការ​ដឹក​នាំ​របស់ប្រធានគ្រឹះស្ថានសិក្សា និងម្ចាស់ភាគហ៊ុន។

បន្ថែមពីលើនេះ គ្រឹះស្ថានសិក្សាត្រូវតម្រូវឲ្យមានការធ្វើតេស្តពិនិត្យសុខភាព និងរកមេរោគកូវីដ-១៩ សម្រាប់បុគ្គលិកអប់រំ និង សិស្សានុសិស្ស។ គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា។

ក្រសួងអប់រំ យុវជន​និងកីឡានឹងចុះត្រួតពិនិត្យវាយ​តម្លៃយ៉ាងម៉ឺង​ម៉ាត់លើការអនុវត្តន៍​របស់គ្រឹះ​ស្ថាន​សិក្សា។

ផ្អែកតាមបទពិសាធន៏ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ ទើបក្រសួងអប់រំ យុវជន និងកីឡា​អាច​កំណត់បាន នូវជំហ៊ានបន្តបន្ទាប់សម្រាប់ដំណាក់កាលទី២ និងទី៣៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9466937