Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធាន គ​.​ជ​.​ប ៖ បើ​ចង់​ឈ្នះ​ឆ្នោត​គ្មាន​អ្វី​ក្រៅពី​អំពើ​ល្អ​របស់​ថ្នាក់ដឹកនាំ​មិនមែន​កើត​ពី​ការ​លួច​សន្លឹក​ឆ្នោត​ទេ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប ឯកឧត្តម ស៊ិ​ក ប៊ុ​ន​ហុ​កបាន​ក្រើន​រំ​ម្លឹ​កថា បើ​ចង់​ឈ្នះ​ឆ្នោត​គ្មាន​អ្វី​ក្រៅពី​អំពើ​ល្អ​របស់​ថ្នាក់ដឹកនាំ​ដែល​ឈាន​ទៅ​រក​ការ​បោះ​ឆ្នោត មិនមែន​កើត​ពី​ការ​លួច​សន្លឹក​ឆ្នោត​ទេ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​បាន​លើក​ឡើង​ថា ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ផ្សព្វផ្សាយ​ការងារ​បោះ​ឆ្នោត​ជូន​ដល់​មន្ត្រី​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត (​ល​.​ខ​.​ប​) ខេត្តកំពត និង​ខេត្ត​កែប កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ស៊ិ​ក ប៊ុ​ន​ហុ​ក បាន​ក្រើនរំលឹក​ថា «​បើ​ចង់​ឈ្នះ​ឆ្នោត គ្មាន​អ្វី​ក្រៅពី​អំពើ​ល្អ​ដែល​យើង​ធ្វើ​ចំពោះ​គេ​ទេ កត្តា​ឈ្នះ​ចាញ់​នៅ​លើ​អំពើ​ល្អ​របស់​ការ​ដឹកនាំ​ដែល​ឈាន​ទៅ​រក​ការ​បោះ​ឆ្នោត មិនមែន​ចេញ​មក​ពី​ការ​លួច​សន្លឹក​ឆ្នោត ឬ​ប្រឡិមប្រឡុំ​សន្លឹក​ឆ្នោត​ទេ​» ។

ឯកឧត្តម​ប្រធាន​បញ្ជាក់​ថា ៖«​ប្រជាពលរដ្ឋ​ម្នាក់​គូស​លើ​សន្លឹក​ឆ្នោត​បាន​តែ​មួយ​សន្លឹក​ទេ ដូចនេះ​យើង​មិន​អាច​ទៅ​ប៉ះពាល់​ការ​សម្ងាត់​របស់​គេ​ទេ ព្រោះ​បទបញ្ជា និង​នីតិវិធី​បាន​ចែង​លម្អិត​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ជា​ម្ចាស់​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត តាម​រយៈ​ការ​បោះ​ឆ្នោត ដែល​ជា​ស្នូល​នៃ​លទ្ធិប្រជាធិបតេយ្យ​» ។ ឆ្លៀតឱកាស​នោះ​ដែរ ប្រធាន គ​.​ជ​.​ប ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​សហការ​គ្នា​ល្អ ដើម្បី​មាន​បញ្ជី​បោះ​ឆ្នោត​ប្រចាំឆ្នាំ​ដែល​មាន​ភាព​ពេញលេញ​ភាព​ត្រឹមត្រូវ និង​បច្ចុប្បន្នភាព ។

ឯកឧត្តម​ប្រធាន បាន​ថ្លែង​ថា «​ខ្ញុំ​មក​ស្វែង​យល់​គ្រប់​លេខាធិការដ្ឋាន រាជធានី​-​ខេត្ត រៀបចំ​ការ​បោះ​ឆ្នោត ទាំង​២៥ សម្រាប់​ឲ្យ​មន្ត្រី​បោះ​ឆ្នោត​យល់​ថា តួនាទី​របស់​ខ្លួន​ត្រូវធ្វើ​អី ដើម្បី​ស្ថិរភាព​ស្រុក​ទេស​ក្រោយ​ការ​បោះ​ឆ្នោត ។ កុំ​ភ្លេច​ណា៎​! មួយ​ជីវិត​ខ្ញុំ ខ្ញុំ​មិន​ដែល​ល្មើសច្បាប់​ទេ​!»​។ ក្នុង​ពិធី​សំណេះសំណាល​នោះ​ដែរ​លោក ជា សំបូរ ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត ខេត្ត​កែប​ក៏​បាន​លើក​ឡើង​ថា ខេត្ត​មាន​ចំនួន​ប្រធាន​ព​រដ្ឋ​សរុប​ចំ​នួ ន​៤១.៦៦៧ នាក់ អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ ឆ្នាំ​២០១៩​មាន​ចំនួន​២៤.៦៥៥​នាក់ ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឆ្នាំ ឡើង​មាន​ចំនួន​២៧.៣៩៥​នាក់​ផែនការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត សម្រាប់​ឆ្នាំ​២០២០​ចំនួន​៤៨៦​នាក់ និង​មានកា​រិ​យាយ​ល័យ​បោះ​ឆ្នោត​សរុប​៦៩​ការិយាល័យ ។

ចំណែក​លោក អ៊ុ​ង វិ​សាលា​ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តកំពត បាន​លើក​ឡើង​ថា​ខេត្តកំពត​មាន​ប្រជាពលរដ្ឋ​សរុប​ច​នួន​៦៨០.១៦៧​នាក់ ហើយ​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៨ ឆ្នាំ​ឡើង​មាន​ចំនួន​៤៧៣​នាក់​.០៥៧​នាក់ ពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ​ឆ្នាំ​២០១៩​មាន​ចំនួន​៣៧៣.៥៤៦​នាក់ ផែនការ​ចុះ​ឆ្នោះ​អ្នកបោះឆ្នោត​សម្រាប់​ឆ្នាំ​២០២០​មាន​ចំនួន​១៣.៥៣១​នាក់ និង​ផែនការ​លុបឈ្មោះ​ប្រជាពលរដ្ឋ​ចេញពី​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០២០ មាន​ចំនួន​១០.០០៤​នាក់ ហើយ​ខេត្តកំពត​មាន​ការិយាល័យ​បោះ​ឆ្នោត​សរុប​ចំនួន​១.០៤២​ការិយាល័យ ៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9668889