Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

១ប៉ព្រិចភ្នែក ភ្លើងបំផ្លាញគ្រឿង​ក្នុង​​ផ្ទះ​​ខ្ទេច​​​

ខេត្ត​សៀម​រា​ប ៖ ​​អគ្គិភ័យមួយ​បានបំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ ជាអ្នក​លក់ដូរ​ក្នុង​បុរី​សៀង​ណាំ ដែលរងខូចខាត​អស់​ប្រមាណ​ជាង​៥០០០​ដុល្លារ កើតឡើង​ស្ថិត​​នៅ​ភូមិ​ខ្នារ សង្កាត់​​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប កើតឡើង​នៅ​វេលា​ម៉ោង​០៤ទៀបភ្លឺ ហើយ​ភ្លើង​បាន​​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​០៥ និង​១០​នាទី​ព្រឹកថ្ងៃទី០៦ កញ្ញា ​ជាសំណាងល្អ ដែល​រថយន្តបានចេញ​មក​ជួយ​ពន្លត់​ទាន់ កុំអីអាចឆ្លង​ដល់​ផ្ទះ​អ្នក​ខាង​ទៀត​ផង ។

លោក​ឧត្តមសេនីយ៍ត្រី សំ សុ​ជាតិ ស្នងការ​រង​ទទួល​ផែន ការងារ​គ្រប់គ្រង​អាវុធ​គ្រឿង​ផ្ទុះ និងអគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ម្ចាស់ផ្ទះ ឈ្មោះ សុខ ចិ​ត្រា ភេទ​ស្រី អាយុ៤១​ឆ្នាំ​ ជាលក់ដូរ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​បុរី​សៀង​ណាំ​(​ផ្លូវ​លេខ​១៥) ស្ថិត​ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​ ។ ​

ទ្រព្យសម្បត្តិ​ដែល​ខូចខាត ​រួម​មាន​គ្រឿងអលង្កា និង​សម្ភា​រតាំង​ក្នុងផ្ទះ​ជា​របស់​ប្រទេស​ជប៉ុន (​ខោ​-​អាវ តុ ទូ​ ចាន ឆ្នាំង ស្បែកជើង​)​សរុប​ប្រមាណ​ជាង​ប្រាក់​៥០០០​ដុល្លារ ។

ក្រោយ​ពេល​កើតហេតុ ​កម្លាំង​នគរ​បាល​ការិយាល័យ​ជំនាញ​បាន​ចេញអន្តរាគមន៍​ពន្លត់​ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​១​គ្រឿង ប្រើ​ប្រាស់​​ទឹក​អស់​មួយគ្រឿង ទើប​ទប់ស្កាត់​បាន​។

ចំពោះ​មូលហេតុ គឺបណ្តាលមកពី​ទុ​ស្សេ ខ្សែភ្លើង​ចេញពី​កន្លែង​កុងម៉ា ។ ​ព័ត៌​មាន​បន្ថែមនឹងមានផ្សាយជូនបន្ត ។​ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9668873