Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឃាត់ខ្លួនជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណីរំលោភអនីតិជន

ពោធិ៍សាត់ ៖ សមត្ថកិច្ចស្រុកតាលោសែនជ័យ សហការចុះស្រាវជ្រាវ និងបង្រ្កាបជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកុមារីអាយុ៤ឆ្នាំ ហេតុការណ៍រំលោភសេពសន្ថវៈឃាត់ខ្លួនសង្ស័យ ធ្វើឡើងនៅវេលាម៉ោង៩ និង២២នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចចម្ការគរ ស្ថិតនៅភូមិនៅភូមិរហាទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងសហការដែលបានចុះដល់កន្លែងកើតហេតុ ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ វ៉ុន ស៊ីផៃ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុចស្ថិតនៅភូមិ.ឃុំកើតហេតុ ចំណែកកុមារីរងគ្រោះឈ្មោះ ស ដល អាយុ ៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំជាមួយគ្នា ។

ប្រភពដដែលបន្តទៀតថា មុនកើតហេតុកុមារីរងគ្រោះ និងបងស្រីអាយុ១០ឆ្នាំបាននាំគ្នាទៅលេងផ្ទះជនសង្ស័យ ប៉ុន្តែជនសង្ស័យបានប្រើកុមារីជាបងទៅទិញកាតទូរស័ព្ទ ទើបមានឱកាសធ្វើសកម្មភាពលើកុមារីរងគ្រោះរហូតបានសម្រេច ជនសង្ស័យ(វ៉ុន ស៊ីផៃ)បានឃាត់ខ្លួនដើម្បីនាំយកទៅបន្តនីតិវិធី ចំណែកកុមារីរបគ្រោះស្ថិតលើមន្រ្តីជំនាញ និងក្រុមគ្រួពេទ្យបច្ចេកទេស ធ្វើការពិនិត្យជាក់ស្ដែងទើបមានលទ្ធផលច្បាស់លាស់ ៕ ផេង ភាព

from: https://tnaot.com/km/m/detail/article/9668778