Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អគ្គិសភ័យបានលេបត្របាក់ព្រះវិហារមួយដែលបានសាងសង់កាលពីសម័យអយុធ្យា

ក្រុងអយុធ្យា៖ ​កាលពីយប់ថ្ងៃពុធ​មានករណីភ្លើងឆេះមួយបានកើតឡើងនៅវត្ត Chang Thong ដែលជាអារាមប្រវត្តិសាស្ត្រមួយ​​ត្រូវបានគេសាងសង់​តាំងពីសម័យអយុធ្យា។

តាមការប៉ាន់ប្រមាណបានឱ្យដឹងថា ​ការខូចខាតមានចំនួនដល់ទៅ ២០លានបាត។ ប៉ូលិសបាននិយាយថាអគ្គិភ័យនេះបានឆាបឆេះព្រះវិហារដែលស្ថិតនៅ​ក្នុងឃុំ Ko Rian ស្រុក Phra Nakhon Si Ayutthaya នៅវេលាម៉ោងប្រហែល ៩យប់។ ម៉ាស៊ីនពន្លត់អគ្គិភ័យចំនួន ២០គ្រឿង ត្រូវបានគេបញ្ជូនទៅកន្លែងកើតហេតុ​ដែលកំពុងមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅកំពុងឆាបឆេះទីសក្ការបូជាធ្វើអំពីឈើចំនួនពីរជាន់ភ្លាមៗ។ អ្នកពន្លត់អគ្គិភ័យបានចំណាយពេលជាងមួយម៉ោងដើម្បីពន្លត់ភ្លើងបាន។ ជាន់ខាងលើរបស់ព្រះវិហារត្រូវបាន​ទុកសម្រាប់ធ្វើជាទីសក្ការៈបូជា ​រីឯជាន់ផ្ទាល់ដីសម្រាប់ការបំពេញបុណ្យកុសលផ្សេងៗ។

តេជគុណ Thawat Mailueangthong មានព្រះជន្ម ៦៥វស្សា ជាព្រះចៅអធិការ​វត្តបានមានសង្ឃដីកាថា មានព្រះសង្ឃ ១៣អង្គគង់នៅទីនោះ។ មានមួយ​​ក្នុងចំណោមព្រះសង្ឃទាំង ១៣អង្គ បានប្រកាសអាសន្នបន្ទាប់ពីបានឮការផ្ទុះ​សៀគ្វីអគ្គិសនីមួយ​នៅជាន់ផ្ទាល់ដីនៃព្រះវិហារ។ អគ្គិភ័យបានរាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែ​សំណាងល្អគ្មាននរណាម្នាក់រងរបួសទេ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9466854