ក្រុមហង្សក្រហម Liverpool បានឈ្នះ៣០ប្រកួត ក្នុងចំណោម៣៤ប្រកួតដែលលេងក្នុងក្របខណ្ឌ Premier League ជាកំណត់ត្រាក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់អង់គ្លេស ដែលក្រុមអាចឈ្នះ៣០ប្រកួត លឿនជាងគេ។
បើទោះបីជាជាប់ឈ្មោះជាជើងឯកលីគក៏ដោយ ក៏ Liverpool មិនបានលេងតឲ្យនោះទេ ពោលគឺដាក់ពេញៗជើង នឹងបន្ដយកឈ្នះក្រុមម្ចាស់ផ្ទះ Brighton ដោយលទ្ធផល ៣-១ កាលពីយប់មិញផងដែរ។
៣គ្រាប់របស់ក្រុមដឹកនាំដោយលោក Jurgen Klopp រកបានដោយ Salah នាទីទី៦,៧៦ Henderson នាទីទី៨ ខណៈ១គ្រាប់សងវិញរបស់ Brighton គឺនៅនាទីទី៤៥ ដោយកីឡាករ Trossard៕
ប្រភព៖ Dailymail