បើទោះជាបានរបូតពានលីគកំពូល English Premier League ទៅកាន់ក្លឹបគូប្រជែង Liverpoolក៏ពិតមែនតែក្លឹប Man City នៅតែបន្តជ័យជម្នះរបស់ខ្លួនយ៉ាងខ្លាំងក្លាដោយបានលត់ក្រុមសារិកាព្រៃ Newcastleក្នុងលទ្ធផល 5-0។
៥ គ្រាប់របស់ Man City ត្រូវបានរកបានដោយកីឡាករប្រាំរូបផ្សេងគ្នាតែម្តងគឺGabriel Jesusកីឡាករ Riyad Mahrez កីឡាករ David Silva កីឡាករ Sterling និងមួយគ្រាប់ត្រូវបានស៊ុតបញ្ចូលទីដោយកីឡាករNewcastle ខ្លួនឯងផ្ទាល់គឺ Federico Fernandez។
លទ្ធផលនេះធ្វើអោយ Man City បន្តឈរនៅលេខរៀងទី២ មាន ៦៩ ពិន្ទុដាច់ក្រុមលេខ៣ Chelseaដែលមានត្រឹម ៦០ ពិន្ទុប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថាLiverpool ក៏មិនចាញ់ Man City ដែរដោយបានយកឈ្នះលើ Brighton ក្នុងលទ្ធផល 3 ទល់នឹង 1។
ប្រភព៖ Livescore