កាលពីម្សិលមិញនៅស្រុក Banglamung មាននារីវ័យក្មេងម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្បែរឡានមួយគ្រឿងដែលក្នុងឡាននោះគេឃើញមានចង្រ្កានដុតធ្យូងមួយ។
ប៉ូលិស ក្រុមជួយសង្គ្រោះបន្ទាន់និងក្រុមការងារកាសែត The Pattaya News ត្រូវបានគេជូនដំណឹងអំពីឧប្បត្តិហេតុនេះនៅម៉ោងប្រហែល ១០ព្រឹកក្នុងតំបន់ Khao Maikaew ។ ជនរងគ្រោះមានឈ្មោះថា Sirinthip Geeteepakun អាយុ ២៧ឆ្នាំ ដែលត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងឡាន ហើយគេយកមកដាក់លើគ្រែមួយជាប់នឹងដី។ នៅលើខ្លួនប្រាណជនរងគ្រោះ ប៉ូលិសរកមិនឃើញមានសញ្ញាណាមួយដែលបញ្ជាក់ថា ជនរងគ្រោះត្រូវបានគេវាយធ្វើបាបនោះទេ។
សមាជិកអ្នកសង្គ្រោះបន្ទាន់បានរកឃើញរថយន្តប្រភេទ SUV មួយគ្រឿងដែលមានបែកកញ្ចក់មួយចំហៀង និងចង្ក្រានធ្យូងតូចមួយនៅកន្លែងដាក់ជើងរបស់អ្នកបើកបរ។ ប៉ូលិសជឿជាក់ថាជនរងគ្រោះបានស្លាប់យ៉ាងហោចណាស់ ២៤ ម៉ោងមុនពេលគេរកឃើញសាកសពរបស់នាង។ សាច់ញាតិរបស់ជនរងគ្រោះបានប្រាប់កាសែត The Pattaya News ថាពួកគេបានព្យាយាមហៅរូបនាងឱ្យចេញពីក្នុងរថយន្ត ប៉ុន្តែមិនបានសម្រេចទើបពួកគេព្យាយាមបំបែកកញ្ចក់ឡានដើម្បីយកខ្លួននាងចេញពីឡាននោះ។ ជនរងគ្រោះគឺជាកូនស្រីរបស់ប្រធានចៅហ្វាយស្រុក Banglamung។ សាច់ញាតិបានប្រាប់កាសែត The Pattaya News ថាពួកគេមិនដឹងថាហេតុអ្វីបានជាជនរងគ្រោះសម្លាប់ខ្លួននោះទេ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news