បាល់ទាត់៖ ក្លិប Inter-Milan ដាក់គោលដៅផ្ទេរយកខ្សែការពារកណ្តាល Malang Sarr របស់ក្លិប Nice នៅទីផ្សាររដូវក្តៅនេះបើកទ្វារ។
បើតាមសេចក្តីរាយការណ៍នៅអ៊ីតាលីបានឱ្យដឹងថា ក្លិប Inter អាចនឹងយកបានខ្សែការពារសញ្ជាតិបារាំងរូបនេះដោយឥតគិតថ្លៃ បន្ទាប់ពីសាមីខ្លួនអស់កុងត្រានឹង Nice ហើយមកទល់ពេលនេះរូបគេមិនទាន់ចុះកុងត្រាថ្មីដើម្បីបន្តលេងជាមួយក្លិបនៅឡើយទេ។
Inter កំពុងចាប់អារម្មណ៍មកលើខ្សែការពារវ័យ ២១ ឆ្នាំរូបនេះយ៉ាងខ្លាំង ដោយសារមានទម្រង់លេង និងមានបច្ចេកទេសល្អ ដែលជួយពង្រឹងក្រុមនៅជើងក្រោមបានទៅថ្ងៃអនាគត៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia