Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ២នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

​នៅថ្ងៃពុធនេះរដ្ឋាភិបាលថៃបានរាយការណ៍​ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគ ​កូវីដ-១៩ចំនួន​ ២នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ។

លោកវេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថាន​ភាពមេរោគកូវីដ-១៩ បានមានប្រសាសន៍ថា​ អ្នកឆ្លងថ្មីទី១គឺជាបុរសអាយុ ៣១ឆ្នាំ បានវិលត្រឡប់មកពីប្រទេសឥណ្ឌាវិញកាលពីថ្ងៃទី២៣ ខែមិថុនា ហើយត្រូវបានគេបញ្ជូនទៅ​មណ្ឌលដាច់ដោយឡែកនៅទីក្រុងបាងកក។ គាត់បានធ្វើតេស្ត​វិជ្ជមាន​កាលពីថ្ងៃអាទិត្យ។ អ្នកឆ្លងថ្មី​ទី២គឺជាបុរសអាយុ ៣៩ ឆ្នាំម្នាក់​​បានត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៤ ខែមិថុនា ហើយត្រូវបាន​ដាក់ឱ្យនៅដាច់ដោយឡែកនៅខេត្ត​ Chon Buri។ គាត់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩កាលពីថ្ងៃ​ថ្ងៃអាទិត្យ។

រូបតំណាង

គិតមកដល់ថ្ងៃនេះ ប្រទេសថៃមានអ្នកឆ្លងជំងឺសរុប​ចំនួន ៣១៩៧នាក់ ដែលក្នុងនោះមាន​ ៣០៧៤នាក់ បានជាសះស្បើយ​ ​និងបន្សល់ទុកអ្នកជំងឹចំនួន ៦៥នាក់​ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ចំនួនអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។ ប្រទេសថៃមាន​ ៤៤ថ្ងៃ ហើយដែលមិនមានអ្នកឆ្លងជំងឺក្នុងតំបន់៕   

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9465708