Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“ភ្នៀត​សិម្ពលី” អារាម​​​​​​មាន​ចេតិយ​បុរាណ​ចំណាស់​៣០០​ឆ្នាំ​​មាន​ប្រវត្តិ​តាំង​ពី​សម័យ​លង្វែក

វត្ត​បុរាណ​​ភ្នៀត​សិម្ពលី​ មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ស្នោ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ខាង​ត្បូង​ឆៀង​ខាង​លិច​បឹង​តា​មោក។​

ទីនោះ​​​ជា​អារាម​ស្ថាន​បុរាណ​មួយ​​មាន​ប្រវត្តិ​តាំង​ពី​សម័យ​លង្វែក​ក្នុង​រជ្ជកាល​ព្រះបាទ​អង្គ​ចន្ទ​រាជា (គ.ស.១៥១៦-គ.ស.១៥៦៦) មក​ម្ល៉េះ​ ដែល​មាន​សេស​សល់​នូវ​សំណង់​បុរាណ​​ដូច​ជា​ចេតិយ​ជា​ច្រើន​ ក្នុង​នោះ​មាន​ចេតិយ​ដ៏​ធំ​មួយ​មាន​រចនាបថ​យ៉ាង​ល្អ​ឯក​អាយុកាល​រាប់​រយ​ឆ្នាំ​​នៅ​ក្បែរ​ព្រះវិហារ។​

ចេតិយ​ចំណាស់​ជាង​៣០០​ឆ្នាំ​​​មាន​កំពូល​ប្រាំ​ដូច​ទៅ​នឹង​រចនាបថ​ប្រាសាទ​អង្គរ​វត្ត​ ហើយ​សាងសង់​ឡើង​អំពី​ឥដ្ឋ​បូក​បាយអ (?) ​ទើប​ត្រូវ​បាន​ជួសជុល​​រួចរាល់​កាល​ពី​ខែ​កុម្ភៈ​ ដើម​ឆ្នាំ​២០២០​​។ មិន​ច្បាស់​​ថា​សំណង់​នេះ​សង់​ឡើង​ដើម្បី​តម្កល់​ព្រះ​អដ្ឋិធាតុ​បុគ្គល​ណា​ឡើយ​ អាច​ជា​ព្រះ​គ្រូ​ចៅអធិការ​ជំនាន់​នោះ ​ឬ​ខ្សែ​រាជវង្ស​ណា​ក៏​មិន​ដឹង៕ ​

អត្ថបទ៖ WowCambodian 

from: https://tnaot.com/km/m/detail/article/9465326