Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផលិតកម្ម SM បញ្ជាក់ពីការពន្យាពេល នៃការវិលត្រឡប់មកវិញរបស់ Taemin

កាលពីថ្ងៃទី០៨ ខែកក្កដានេះ ផលិតកម្ម SM Entertainment បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការទាក់ទងនឹងការរងរបួសរបស់លោក Taemin សមាជិកក្រុម SHINee កាលពីពេលថ្មីៗនេះ ។

ម្ចាស់ផលិតកម្មបាននិយាយថា “Taemin ថ្មីៗនេះបានដួលក្នុងពេលហាត់រាំហើយបានបាក់កដៃខាងស្តាំរបស់គាត់។ គាត់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យហើយយើងគ្រោងនឹងចេញកាលបរិច្ចេទនៃការត្រលប់មកវិញរបស់គាត់បន្ទាប់ពីបានជាសះស្បើយ” ។

រហូតមកដល់ពេលនេះ Taemin បានខិតខំធ្វើការយ៉ាងខ្លាំងក្នុងការរៀបចំអាល់ប៊ុមបទចម្រៀងថ្មីរបស់គាត់ ដែលគ្រោងនឹងចេញនៅខែកក្កដានេះ។ ទោះយ៉ាងណាក៏ដោយ ការរងរបួសរបស់គាត់ពេលនេះ ជាមូលហេតុដែលនឹងត្រូវពន្យារពេលនៃការចេញអាល់ប៊ុមបទចម្រៀងថ្មីរបស់គាត់ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ alllkpop

from: https://tnaot.com/km/m/detail/article/9464734