ភ្នំពេញ : ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់កាបូបលុយ ពីបុរសម្នាក់បម្រុងចូលកាត់សក់បានសម្រេច រួចជិះម៉ូតូរត់គេចខ្លួន តែត្រូវម្ចាស់រថយន្តដេញ បំបុកពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលា ម៉ោង២និង២០នាទី រសៀលថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ភ្នំពេញហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។
យោងតាមសំដីពីម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តមួយគ្រឿងម៉ាក Highlander ពណ៌សពាក់ ស្លាកលេខ ភ្នំពេញ 2AF-7006បើកបរក្នុងទិសដៅ ពីត្បូងទៅជើងបំណងមកកាត់សក់លុះដល់ ផ្លូវ១០១១កែងផ្លូវ៧២ គាត់ក៏បើកទ្វារឡានប ម្រុងចូលកាត់សក់
ភ្លាមនោះក៏លេចមុខជនសង្ស័យស្ត្រីតែងខ្លួនធ្វើជាប្រុស ម្នាក់បានជិះម៉ូតូមួយ គ្រឿងម៉ាកសង់ឌ្រីមសេរីឆ្នាំ២០១៩ ពណ៌ ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1HQ-2546មកពីក្រោយ
ក៏បានធ្វើសកម្មភាពឆក់កាបូបលុយ របស់គាត់ក្នុងកាបូបនោះមានទឹកប្រាក់ជិត១ម៉ឺនដុល្លារ បានសម្រេចរួចជិះម៉ូតូគេចខ្លួន ភ្លាមនោះគាត់បានបើករថយន្តដេញតាមពីក្រោយ ជនសង្ស័យលុះមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏បានវ៉ាក់អើ ជាមួយរថយន្តនៅខាងមុខដោយស្ថានភាពគាត់បើករថយន្តល្បឿនលឿនហើយចាប់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុកពីក្រោយម៉ូតូជនសង្ស័យពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង ដោយឃាត់ម្ចាស់រថយន្តយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រងចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពក្រុមគ្រួសារដឹកសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី។ផេង ភាព