Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារាសម្តែងថៃចាប់ដៃគូសម្តែងដំបូងគេក្នុងរឿងភាគ ពេលចូលប្រឡូកក្នុងវិស័យសិល្បៈ

ឱកាសក្នុងការសម្តែងរួមគ្នារបស់តារាសម្តែងនីមួយៗវាមិនមែនជារឿងងាយ ឬក៏ត្រូវតែចាត់ចែងឲ្យពួកគេសម្តែងជាមួយគ្នានោះឡើយ។ កត្តាដែលសំខាន់នោះ គឺថាអ្នកដឹកនាំត្រូវធ្វើតេស្តលើសមត្ថភាពរាល់តួនីមួយៗជាមុនសិន បន្ទាប់ពីឲ្យអនុញ្ញាតចាប់គូសម្តែងរួមគ្នា។ ដោយឡែកបើក្រឡេកទៅមើលពីតារាសម្តែងប៉ុន្មានរូបនេះវិញ គឺចៃដន្យណាស់ដែលពួកគេបានបោះជំហានចូលវិថីវិស័យសិល្បៈដំបូងដូចគ្នាហើយ ថែមទាំងបានសម្តែងក្នុងរឿងភាគរួមគ្នាទៀត។

១. Ken Phupoom និង Toey Jarinporn

Ken Phupoom និង Toey Jarinporn បានសម្តែងជាតួគូស្នេហ៍រួមគ្នាដំបូងនៅក្នុងរឿងភាគមួយមានចំណងជើងថា “Sarm Noom Nuer Tong” កាលពីឆ្នាំ ២០១១។

២. Puen Khanin និង Bua Nalinthip

លោក Puen Khanin មានឱកាសសម្តែងរឿងដំបូងដោយបានលេងជាតួរងជាមួយ កញ្ញា Bua Nalinthip ក្នុងរឿងភាគ “ Ruk Nee Jhe Jud Hai” កាលពីឆ្នាំ២០១៤។ គួរបញ្ជាក់ដែរថាចំពោះរឿងមួយនេះសម្តែងជាតួឯកដោយលោក Ohm Atshar និងកញ្ញា Matt Peranee ។

៣. James Jirayu និង Nychaa Nuttanicha

រីឯ James Jirayu និង Nychaa Nuttanicha បានក្លាយជាតារាសម្តែងរបស់ទូរទស្សន៍ថៃប៉ុស្តិលេខ៣ ក្នុងពេលតែមួយដូចគ្នា។ ប៉ុន្តែសម្រាប់រឿងដែលពួកគេបានសម្តែងជាតួគូស្នេហ៍រួមគ្នាមានចំណងជើងថា“Wanchalerm” កាលពីឆ្នាំ២០១២។ រីឯរឿង “Thong Nuea Kao” វិញកញ្ញា Nychaa Nuttanicha បានសម្តែងជាតួអង្គ ” Som “។ មួយវិញទៀតនៅក្នុងរឿងភាគមួយនេះពួកគេបានសម្តែងរួមគ្នា ប៉ុន្តែមិនបានលេងជាតួគូស្នេហ៍ជាមួយគ្នាឡើយ។

ទោះជាយ៉ាងណាមកដល់ពេលបច្ចុប្បន្ននេះមានអ្នកខ្លះក៏ក្លាយទៅជាតារាសម្តែងឯករាជ្យ និងមានខ្លះក៏ផ្លាស់ប្តូរទ្រនំផ្សេងគ្នាផងដែរ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ thai update

from: https://tnaot.com/km/m/detail/article/9464617